ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! ឡាន Volkswagen អាច​ឱ្យ​ម្ចាស់​ប្រើ iPhone បញ្ជា​តាម Siri បាន

5 ឆ្នាំ មុន

ក្រុមហ៊ុន Volkswagen កំពុង​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​Apple លើ​កម្មវិធី VW Car-Net ។ អ្នក​ប្រើប្រាស់​ប្រព័ន្ធ iOS ឥឡូវនេះ​អាច​ប្រើ​កម្មវិធី…

ក្រុមហ៊ុន Volkswagen កំពុង​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​Apple លើ​កម្មវិធី VW Car-Net ។ អ្នក​ប្រើប្រាស់​ប្រព័ន្ធ iOS ឥឡូវនេះ​អាច​ប្រើ​កម្មវិធី Siri ដើម្បី​ចាក់សោរ​និង​ដោះ​សោ​រថយន្ដ​របស់​ពួក​គេ ពិនិត្យ​មើល​កម្រិត​ស៊ីសាំង ឬ កម្រិត​អា​គុយ​ដែល​នៅ​សល់ ហើយ​ក៏​អាច​បញ្ជា​ឲ្យ​ស្រែក​ប្រកាស​អាសន្ន​ផង​ដែរ ។

ម្ចាស់​រថយន្ត VW អាច​ប្រើ Siri ដើម្បី​ចាប់ផ្តើម​សាក​ថ្ម និង​ផ្តាច់​ចរន្ត សម្រាប់​លើ​រថយន្ត​អគ្គិសនី ។ គេ​ក៏​អាច​ប្រើ​វា​ដើម្បី​រំលាយ​ទឹកកក​លើ​រថយន្ត​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Siri ក៏​អាច​បញ្ជា​ឲ្យ​រថយន្ត VW កំណត់​សីតុណ្ហភាព​ក្នុង​រថយន្ត​បាន​ថែម​ទៀត​ផង ។

សេវាកម្ម Car-Net គឺ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត VW បង់ថ្លៃ​ប្រចាំខែ ។ វា​អាច​ឲ្យ​ពួក​គេ​រក​មើល​រថយន្ត​លើ​ទីតាំង​ផែនទី និង រក​មើល​កន្លែង​ខូច​បាន​ដោយ​មាន​ប្រសិទ្ធភាព​ពី​ចម្ងាយ ។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​កម្មវិធី​នេះ​អាច​ដឹង​ពី​ទម្លាប់​របស់​ម្ចាស់​រថយន្ត​។ រាល់ពេល​ព្រឹក ប្រសិនបើ​មាន​ទឹកកក​នៅ​លើ​រថយន្ត វា​អាច​បញ្ជា​ឲ្យ​រថយន្ត​រំលាយ​ទឹកកក មុន​ពេល​ម្ចាស់​មក​ដល់​។

ខណៈ​នេះ កម្មវិធី​ខាងលើ ហាក់បីដូចជា​មិន​ទាន់​អស្ចារ្យ​ខ្លាំង​នោះ​ទេ តែ​នៅ​ថ្ងៃ​មុខ គេ​នឹង​អាច​អភិវឌ្ឍន៍​វា​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ ព្រោះ Apple បាន​ចេញ​ឲ្យ​មាន Siri ជាប់​ជាមួយនឹង​នឹង​ការ​បញ្ជា VW សម្រាប់ iOS 12 ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន Amazon កំពុង​ដាក់​បច្ចេក​វិ​ទ្យ​ស្រ​ដៀង​នឹង​Siri ដែរ ដែល​មានឈ្មោះ​ថា Alexa ទៅ​ក្នុង​រថយន្ត ដែល​អាច​ឲ្យ​ម្ចាស់​រថយន្ត​បញ្ជា​ប្រព័ន្ធ​ក្នុង​រថយន្ត​ដោយ​សំឡេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ