ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង​ជាង​១​ម៉ឺន​នាក់​សម្រាប់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យអុំទូក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក ស ថេ​ត អគ្គស្នងការ​រង…

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក ស ថេ​ត អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​ជាង​១​ម៉ឺន​នាក់ សម្រាប់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរ​ណ៏ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ ។

ចំណែក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​រៀបចំ​តុបតែង​ប្រទីប​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​តាំងនៅ​ជ្រោយចង្វា​ត្រើយ​ខាងកើត បន្ទាប់​ពី​ប្រជុំ​ចប់ លោក​បាន​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ រំពឹង​ថា ប្រជាពលរដ្ឋ​នឹង​មក​កម្សាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ច្រើន​ជាង​ឆ្នាំ​មុន ខណៈ​ឆ្នាំ​មុន​ក្នុង​រយៈពេល​៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣​លាន​នាក់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ