ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង២១យប់ថ្ងៃទី១៤ វិច្ឆិកា ២០១៨ ដែលហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតនៅក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមាន
ជ័យ។
ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ០១៨ ពាក់ស្លាកលេខ ១B-០៧១៩ បើកបរដោយគ្រោះឈ្មោះមឿក ហៀវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ បានរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះសឿន ណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ ។
ចំណែកអ្នកបើកគោយន្តកន្ត្រៃឈ្មោះសុខ ផាតភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មិនមានរបួសឡើយ។
ប៉ូលិសអធិការក្រុងសំរោងបានឱ្យដឹងថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់នឹងកន្លែងកើតហេតុភ្លាមៗផងដែរ ហើយបានពិនិត្យនឹងធ្វើការវាស់វែងឃើញថា អ្នកបើកបរគោយន្តកន្ត្រៃ មិនគោរពច្បាប់ នៅពេលបត់គឺមិនបានមើលឆ្វេងស្តាំ ទើបបណ្តាលឱ្យម៉ូតូមួយគ្រឿងដែលជិះគ្នា២នាក់បុកពេញទំហឹងតែម្តង ។
បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានយកម៉ូតូ និងគោយន្តកន្ត្រៃ ទៅរក្សាទុក្ខរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ