ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ដី​ភ្នំ​លក់​យក​ប្រាក់​ចែក​គ្នា​ចាយ​ម៉ា​សេរី​…​ធ្វើ​អី​អញ?​! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដី​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ កំពុង​តែ​ទទួល​រង​ការ​បំផ្លាញ​ដោយ​ឈ្មួញ​ជីក​កកាយ​ដី​ថ្មយក​ទៅ​លក់​យ៉ាង​អនាធិបតេយ្យ​បំផុត ជាក់ស្តែង​ភ្នំ​ទទា ដែល​ស្ថិត​ក្នុងភូមិ​ស្តុក​ព្រៃ ឃុំ​កុមារ​រាជា ស្រុក​បាទី កំពុង​តែ​រង​គ្រោះ​ដោយសារ​ក្រុម​ឈ្មួញ​ឯកជន កាយ​ដី​កាយ​ថ្ម​ដឹក​យក​ទៅ​លក់​ជា​រៀងរាល់ថ្ងៃ…

ខេត្តតាកែវ ៖ ដី​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ កំពុង​តែ​ទទួល​រង​ការ​បំផ្លាញ​ដោយ​ឈ្មួញ​ជីក​កកាយ​ដី​ថ្មយក​ទៅ​លក់​យ៉ាង​អនាធិបតេយ្យ​បំផុត ជាក់ស្តែង​ភ្នំ​ទទា ដែល​ស្ថិត​ក្នុងភូមិ​ស្តុក​ព្រៃ ឃុំ​កុមារ​រាជា ស្រុក​បាទី កំពុង​តែ​រង​គ្រោះ​ដោយសារ​ក្រុម​ឈ្មួញ​ឯកជន កាយ​ដី​កាយ​ថ្ម​ដឹក​យក​ទៅ​លក់​ជា​រៀងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ថា សកម្មភាព​មេ​ឈ្មួញ​ជីក​កកាយ​ដី​ភ្នំ​លក់​ស្ទើរតែ​រលាយ​ភ្នំ​នេះ គឺ​ដោយ​មានការ​ឃុបឃិត​គ្នា ជាមួយ​ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត​រួម​អាជ្ញាធរ​ខេត្ត​ស្រុក​នឹង​សមត្ថកិច្ច​គ្រប់​ថ្នាក់​ក្នុង​ខេត្ត ជា​ពិសេស​អភិបាលស្រុក​តែ​ម្តង ។

អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ទទា​បាន​នាំ​គ្នា​និយាយ​រិះគន់​ថា ពួក​គាត់​ឃើញ​គេ​កាយ​ដី​ភ្នំ​ទទា ដឹក​ចេញ​ទៅ​លក់​ម្តង​មាន​ឡាន​ធំ​ៗ ដឹក​ដី​បន្តកន្ទុយ​គ្នា​កាត់​ផ្លូវ​ក្នុងភូមិ​របស់​ពួក​គាត់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ធ្វើ​អោយ​ហុយ​ខូច​ផ្លូវ​ស្ពាន និង​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ទៀត​ផង តែ​ពួក​គាត់​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ ព្រោះ​សូ​ម្បី​តែ​ភ្នំ​ដែល​ជា​សម្បត្តិ​រដ្ឋ​គេ​ហ៊ាន​កាយ​លក់​ចែក​លុយ​គ្នា​ចាយ​ធ្វើ​មាន​ធ្វើ​បាន គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ហើយ​តើ​អ្នកស្រុក​ឯណា​ហ៊ាន​ទៅ ។

កោះសន្តិភាព​យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំ​ភ្លី​ពី​លោក ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆ​កា ២០១៨​នេះ ។ តែ​មន្ត្រី​នៃ​មន្ទី​រ៉ែ​ថាមពល​ខេត្ត​បាន​និយាយ​ថា មន្ទីរ​របស់​គាត់​មាន​សិទ្ធិ​ត្រឹមតែ​ចុះ​មក​វាស់វែង រួច​គិត​ចំនួន​ទំហំ​មាន​ជម្រៅ​ប៉ុន្មាន រួច​អោយ​ម្ចាស់​អាជីវកម្ម​ទៅ​បង់លុយ​ខ្លួន​គេ ទៅ​នៅ​ឯ​ច្រក​ចេញចូល​តែ​មួយ​ខេត្ត ។ តែ​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ​របស់​ខេត្ត​បាន​ប្រាប់​ថា ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​តែ​ជីក​កាយ​ដី​ថ្ម ភ្នំ​ទទា​យក​ទៅ​លក់​យ៉ាង​អនាធិបតេយ្យ​រាល់ថ្ងៃ​គ្មាន​ច្បាប់​ឡើយ មាន​តែ​ត្រូវរ៉ូវ​គ្នា​អោយ​ជីក​កកាយ​ដី ថ្ម ភ្នំ​ចែក​លុយ​គ្នា​ចាយ​តែ​ប៉ុណ្ណោះ …​ធ្វើ​អី​អញ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ