ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​ពេល​១​ម៉ោង​គ្រោះថ្នាក់​ចរាចរ​២​លើក ស្លា.ប់​២​នាក់​របួស​២​នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ក្នុង​ចន្លោះ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​បាន​កើតឡើង ចំនួន​២​លើក​ផ្ទួន​ៗ ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្នុងស្រុក​ចំនួន​២ ជាប់​ព្រំដែន​ខ្មែរ​,​ថៃ ដែល​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​បួស​ស្រាល​។…

ខេត្តបាត់ដំបង ៖ នៅ​ក្នុង​ចន្លោះ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​បាន​កើតឡើង ចំនួន​២​លើក​ផ្ទួន​ៗ ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្នុងស្រុក​ចំនួន​២ ជាប់​ព្រំដែន​ខ្មែរ​,​ថៃ ដែល​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​បួស​ស្រាល​។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​លើក​ទី​១ បាន​កើតឡើង​នៅ​ម៉ោង​១១ ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ វិច្ឆិកា លើ​ដងផ្លូវ​មួយ​កន្លែង​ត្រង់​ចំណុច ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​កើតឡើង​រវាង​រថយន្ត​ជាមួយ​ម៉ូតូ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1483 ជា​រថយន្ត​ដឹក​ដី តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ក្រោយ​បង្ក​គ្រោះថ្នាក់​។

បើ​តាម​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​នេះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់ និង​របួស​។ ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ជា យូ​ហូ​វ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ របួសស្រាល និង​ម្នាក់​ទៀត​ឈ្មោះ ច្រឹប លឹ​ម​សៀង ស្រី​អាយុ​៦៥​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរ លើក​ទី​២ បាន​កើតឡើង​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ វិច្ឆិកា ដដែល នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បូរ ស្រុក​ភ្នំព្រឹក រវាង​ម៉ូតូ​ជាមួយ​ម៉ូតូ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។

នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​២​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ប៉ុន្តែ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ម៉ាក​វ៉េវ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ឈ្មោះ ប៊ុ​ន ណាត អាយុ​៣០​ឆ្នាំ បាន​បត់​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើបត្រូវ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ទៀត​ឈ្មោះ ឈួ​ន រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ដែល​កំពុង​ជិះ​ពីក្រោយ​ជ្រុល​ទៅ​បុក​ពេញទំហឹង​តែ​ម្ដង​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ក្នុង​ការ​ប៉ះទង្គិច​គ្នា ទាំង​កំរោល​នេះ បណ្ដាល​ឲ្យ​ឈ្មោះ ឈួ​ន រ៉ា ស្លាប់​នៅ​នឹង​កន្លែង រីឯ​ឈ្មោះ ប៊ុ​ន ណាត រង​របួសស្រាល​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​២​លើក​ខាងលើ​នេះ បើ​តាម​មន្ត្រី​ចរាចរណ៍​ដែល​ចុះ​ពិនិត្យ ទីតាំង​កើតហេតុ បាន​និយាយ​ថា គឺ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ មិន​គោរព​ច្បាប់ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។ ទោះ​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​បាន​នាំ​យក មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​២​ករណី​នេះ ទៅ​រក្សា​ទុក​ក្នុង​អធិការ​នីមួយ​ៗ ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ