ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវពលរដ្ឋ​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់ មក​ធ្វើ​ស្រូវ​តាម​បែប​សម័យថ្មីម្តង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​គំរូ​រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ​គួរតែ​បោះបង់​ទម្លាប់​ការ​ធ្វើ​ស្រូវ​តាម​ទម្លាប់​ចាស់​មក​ធ្វើ​ស្រូវ​បែប​សម័យ​ទំនើប​វិញ​ព្រោះ​ចំណាយ​គ្រាប់ពូជ​តិច​ពលកម្ម​តិច តែ​បាន​ទិន្នផល​ខ្ពស់ ។ លោក ឃួ​ន…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​គំរូ​រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ​គួរតែ​បោះបង់​ទម្លាប់​ការ​ធ្វើ​ស្រូវ​តាម​ទម្លាប់​ចាស់​មក​ធ្វើ​ស្រូវ​បែប​សម័យ​ទំនើប​វិញ​ព្រោះ​ចំណាយ​គ្រាប់ពូជ​តិច​ពលកម្ម​តិច តែ​បាន​ទិន្នផល​ខ្ពស់ ។

លោក ឃួ​ន ណូ​ត អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា ការ​ធ្វើស្រែ​បែប​ប្រពលវប្បកម្ម គឺ​បាន​ផល​ចំណេញ​ច្រើន​ណាស់ តាំងពី​កម្លាំង​ពលកម្ម និង​ថវិកា​ចំណាយ​លើ​គ្រាប់ពូជ​ជាដើម ។ ប៉ុន្តែ​បាន​ទិន្នផល​ខ្ពស់​អាច​ពី​៧​ទៅ​៨​តោន​ក្នុង​មួយ​ហិ​កតា នេះ​សម្រាប់​ស្រូវធ្ងន់ ។ លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​ស្រូវ​បែប​ប្រពលវប្បកម្ម គឺ​ទាមទារ​ឲ្យ​មានការ​ធ្វើ​ដី​ឱ្យ​បាន​រាបស្មើ ការ​ដាក់​ជីធម្មជាតិ​លាម​គោក្របី ឬ​ជីកំប៉ុស ដែល​បាន​ពី​កាក​សំណល់​ផ្ទះបាយ​លាយ​ជាមួយ​លាមក​សត្វ​ជាដើម ។ ចំណែក​ការ​ស្ទូង គឺ​ត្រូវ​ស្ទូង​ជា​ជួរ និង​ស្ទូងស្រូវ​តែ​មួយ​ដើម​ប៉ុណ្ណោះ ដោយឡែក​សំណាប គឺ​ត្រូវ​ប្រើ​សំណាប​នៅ​ខ្ចី​ទើប​មាន​កម្លាំង​លូតលាស់​ល្អ ។

លោក​បាន​បញ្ជាក់​ថា តាម​ទម្លាប់​ប្រជាពលរដ្ឋ​ជា​កសិករ​យើង គឺ​ធ្វើ​ទៅ​តាម​ទម្លាប់​ត​គ្នា​ពី​ចាស់​បុរាណ​មក​ដោយ​ស្ទូងស្រូវ​ច្រើន​ដើម​ក្នុង​១​គុ​ម្ភ ហើយ​សំណាប​ច្រើន​ទុក​ដល់​ចាស់​ដើម​ទើប​ដក​យក​ទៅ​ស្ទូង ។ លោក​បាន​បញ្ជាក់​ដែរ​ថា ការ​ស្ទូងស្រូវ​ប្រពលវប្បកម្ម គឺ​បាន​ទិន្នផល​ខ្ពស់​ខ្លាំង​ណាស់ ជាក់ស្តែង​ស្រូវ​ផ្ការំដួល​របស់​គាត់​ដែល​ស្ទូង​នៅ​ស្រែ​លើ គឺ​បាន​ពី​៣​ទៅ​៤​តោន​ក្នុង​មួយ​ហិ​កតា តាម​ដែល​ស្ទូង​ពី​ដើមដៃ​ឬ​ចុងដៃ ។ ចំណែក​ប្រភេទ​ស្រូវធ្ងន់​ឈ្មោះ KHA 5 គឺ​បាន​ផល​ពី​៧​ទៅ​៨​តោន ក្នុង​មួយ​ហិ​កតា​ឯណោះ ។

លោក ឃួ​ន ណូ​ត បាន​បញ្ជាក់​ថា លោក​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ទូ​ទាំង​ប្រទេស កាលពី​ឆ្នាំ​២០១៥ ជា​កសិករ​គំរូ​ដោយ​ទទួល​បាន​អំណោយ​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន នូវ​គោ​យន្ត​មួយ​គ្រឿង និង​គោ​ញី​ពីរ​ក្បាល ពី​អង្គការ​សេ​ដាក់ ។ ក្នុង​នាម​លោក​ជា​កសិករ​គំរូ​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើស្រែ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កែប្រែ​ទម្លាប់​ចាស់​មក​ធ្វើ​ស្រូវ​តាម​បែប​សម័យ​ប្រពលវប្បកម្ម ដោយ​ស្ទូងស្រូវ​មួយ​ដើម​វិញ ព្រោះ​ចំណេញ​ថវិការ​ក្នុង​ការ​ចំណាយ​ពូជ​ច្រើន​តែ​បាន​ទិន្នផល​ខ្ពស់ ។

សូម​រំ​ឮ​កថា លោក ឃួ​ន ណូ​ត កសិករ​គំរូ​ខាងលើ​មុន​ពេល​ទទួល​ជោគជ័យ​បែប​នេះ​លោក​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អង្គការ​សេ​ដាក់​ដែល​បង្ហាញ​ឲ្យ​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម​តាម​គោល​ការ​ធម្មជាតិ និង​ក្រោយ​ៗ​បន្ទាប់​មក​ទៀត​បាន​ទទួល​ការ​ណែនាំ​ពី​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ។ កសិករ​គំរូ​ខាងលើ​ក្រៅពី​ជំនាញ​ធ្វើ​ស្រូវ​ខាងលើ​នៅ​មាន​ជំនាញ​ចិញ្ចឹម​មាន់​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​ដែល​បាន​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ធូរធា​មួយ​កម្រិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ