ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo និង Messi គ្មាន​ឈ្មោះ​ដណ្ដើម​ពាន​កីឡាករ​ឆ្នើម​ក្នុង​ឆ្នាំ​2019

5 ឆ្នាំ មុន

នៅ​ក្នុង​ការ​ប្រកាស​ពានរង្វាន់​កីឡាករ​ឆ្នើម​«Ballon d’Or» ប្រចាំឆ្នាំ​២០១៩ អ្នកគាំទ្រ​បាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក នឹង​មានឱកាស​បានឃើញ​កីឡាករ​ថ្មី​ៗ​ចូលរួម ព្រោះ​មាន​ដំណឹងថា Cristiano Ronaldo និង​ Lionel…

នៅ​ក្នុង​ការ​ប្រកាស​ពានរង្វាន់​កីឡាករ​ឆ្នើម​«Ballon d’Or» ប្រចាំឆ្នាំ​២០១៩ អ្នកគាំទ្រ​បាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក នឹង​មានឱកាស​បានឃើញ​កីឡាករ​ថ្មី​ៗ​ចូលរួម ព្រោះ​មាន​ដំណឹងថា Cristiano Ronaldo និង​ Lionel Messi គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ដណ្ដើម​ពានរង្វាន់​នេះ​ទៀត
ទេ ។

ចាត់ទុកជា​រឿង​ដ៏​ធុញថប់​មួយ​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​ដោយសារ Messi និង​Ronaldo
រមែង​មានឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​៣​នាក់​ដែល​ទទួល​ការ​ជ្រើសរើស​ឱ្យ​ប្រជែង​យក​ពាន
រង្វាន់​ខាងលើ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ទើបតែ​ថ្មី​ៗ​នេះ លោក Eric Mamruth អ្នកកាសែត​ជនជាតិ​បារាំង​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​២​គ្មាន​ឈ្មោះ​ក្នុង​ការ​ប្រជែង​យក​ពានរង្វាន់​នៅ​ក្នុង​ឆ្នាំ​២០១៩ ​ទេ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា កីឡាករ​បាល់ទាត់​ចំនួន​៣​រូប​ដែល​មានឈ្មោះ​ក្នុង​ការ​ដណ្ដើម​ពានរង្វាន់​នេះ​រួម​មាន​Luka Modric, Raphael Varane និង​ Kylian Mbappe ដោយសារ​ពួក​គេ​ទាំង​៣​រូប​បង្ហាញ​ទម្រង់​នៃ​ការ​លេង​ដ៏​លេចធ្លោ​នៅ​ក្នុង​ការ​ប្រកួត​«FIFA World Cup 2018» នៅ​ប្រទេស​រុ​ស្សុី ។

កីឡាករ​ដែល​ទទួល​ចំណាប់អារម្មណ៍​បំផុត​គឺ Luka Modric ពី​ក្លិប​Real Madrid និង​ក្រុម​ជម្រើសជាតិ​ក្រូ​អា​សុី ក្រោយ​ពី​ទើប​ទទួល​រង្វាន់​កីឡាករ​ឆ្នើម​ពី​«FIFA Awards 2018»​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ។ ចំណែក​ Mbappe ក៏​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ក្លាយជា​ជើងឯក​«World Cup 2018» ចំនួន​២​អាណត្តិ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ