ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​​​ស្នើ​ឱ្យ​កាត់​បន្ថយ​ទិន្នផល​ប្រេង​1​លាន​ធុង​ក្នុង​1​ថ្ងៃ

5 ឆ្នាំ មុន

ទីក្រុង​Riyadh ៖ រដ្ឋមន្ត្រី​ថាមពល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្នើ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​​មក ឲ្យ​មានការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ប្រមាណ​១​លាន​ធុង​ក្នុង​១​ថ្ងៃ​ដើម្បី​ស្វែងរក​លំនឹង​ទីផ្សារ​វិញ ខណៈ​ដែល​ប្រទេស​លោក​បាន​ប្រកាស​ពី​គម្រោង​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ ៥០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​ចាប់ពី​ខែធ្នូ​តទៅ ។ លោក​រដ្ឋមន្ត្រី Khalid al-Falih…

ទីក្រុង​Riyadh ៖ រដ្ឋមន្ត្រី​ថាមពល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្នើ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​​មក ឲ្យ​មានការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ប្រមាណ​១​លាន​ធុង​ក្នុង​១​ថ្ងៃ​ដើម្បី​ស្វែងរក​លំនឹង​ទីផ្សារ​វិញ ខណៈ​ដែល​ប្រទេស​លោក​បាន​ប្រកាស​ពី​គម្រោង​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ ៥០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​ចាប់ពី​ខែធ្នូ​តទៅ ។

លោក​រដ្ឋមន្ត្រី Khalid al-Falih បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា ៖« ការ​វិភាគ​បច្ចេកទេស​ដែល​ពួក​យើង​បាន​ត្រួតពិនិត្យ​បង្ហាញ​ថា ពួក​យើង​ត្រូវ​តែ​កាត់​បន្ថយ​ជិត​១​លាន​ធុង​ក្នុង​១​ថ្ងៃ​ដើម្បី​រក្សា​លំនឹង​ទីផ្សារ »​។

គួរ​បញ្ជាក់​ដែរ​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ១​ភាគ​៥​ក្នុងអំឡុងពេល​មួយ​ខែ​មុន ព្រោះតែ​ការ​ផ្គត់ផ្គង់​លើសលប់ និង​ផល​ប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ីរ៉​ង់ ។

យ៉ាងណា​ក្តី តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ធំ​ជាង​គេ​លើ​ពិភពលោក គឺ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ពី​គម្រោងការ​កាត់​បន្ថយ​ផលិតកម្ម​។  លោក Falih បាន​ឲ្យ​ដឹង​ថា អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ​៥០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​នៅ​ខែ​ក្រោយ​នេះ ។

រដ្ឋមន្ត្រី​អេ​មី​រ៉ាត​អា​រ៉ាប់​រួម លោក Suhail al-Mazrouei បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ស្វែងរក​លំនឹង​ទីផ្សារ​ត្រូវការ​កែទម្រង់​យុទ្ធសាស្ត្រ ។ ចំណែកឯ​អ្នកនាំពាក្យ​ក្រសួង​ថាមពល​អុ​ី​រ៉ា​ក់​គឺ​លោក Assem Jihad បាន​ប្រាប់​មក​ថា ប្រទេស​លោក​សង្ឃឹមថា រាល់​ការ​សម្រេច​ចិត្តនឹង​ជួយ​រក្សា​លំនឹង​ទីផ្សារ ។

តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​ធ្លាក់​ចុះ​ក្រោម​៧០​ដុល្លារ​កាលពី​ថ្ងៃ​សុក្រ​មុន​ជា​លើក​ដំបូង​តាំងពី​ខែមេសា​មក ប៉ុន្តែ​វា​បាន​កើនឡើង​ដល់ ៧១​ដុល្លារ​ក្នុង​១​ធុង​វិញ​កាលពី​ថ្ងៃ​ចន្ទ​។ តម្លៃ​ប្រេង​ឆៅ​របស់ West Texas វិញ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈ​ពេល​៩​ខែ​មកនេះ ឬ​ក្រោម ៦០​ដុល្លារ​ក្នុង​១​ធុង តែ​បាន​កើន​ដល់ ៦១​ដុល្លារ​វិញ​នៅ​ថ្ងៃ​ចន្ទ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ