ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី Aung San Suu Kyi ផ្ដល់​សញ្ញា​ឱ្យ​វិនិយោគិន​ទៅ​មី​យ៉ា​ន់​ម៉ា

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ លោកស្រី Aung San Suu Kyi បាន​ស្នើ​ដល់​វិនិយោគិន​បរទេស​ឲ្យ​ងាក​ទៅ​កាន់​ប្រទេស​របស់​លោកស្រី ប៉ុន្តែ​បាន​ព្រមាន​ថា…

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ លោកស្រី Aung San Suu Kyi បាន​ស្នើ​ដល់​វិនិយោគិន​បរទេស​ឲ្យ​ងាក​ទៅ​កាន់​ប្រទេស​របស់​លោកស្រី ប៉ុន្តែ​បាន​ព្រមាន​ថា ធនធាន​របស់​ប្រទេស​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទេ ប្រសិនជា​ប៉ះពាល់​ដល់​ប្រជា​ជន។

អ្នកដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​រូប​នេះ បាន​ធ្វើ​ទស្សនកិច្ច​ជុំវិញ​អាស៊ី​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ធនាគារពិភពលោក​ព្យាករណ៍​ថា នឹង​លូត​លាស់​បាន ៧%​នៅ​ឆ្នាំ​ក្រោយ ។

ច្បាប់​វិនិយោគ​ដ៏​ស្មុគស្មាញ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ កំណើន​អត្រា​អតិផរណា អំពើ​ពុក​រលួយ និង​ជម្លោះ​ក្នុងស្រុក បាន​បង្ក​ការ​ប៉ះពាល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៦​។

ជាមួយ​គ្នា​នេះ​ផង​ដែរ រូបភាព​លោកស្រី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ប៉ះពាល់​ដោយ​វិបត្តិ​ជន​ភាគតិច Rohingya ។ ក្នុង​អំឡុង​វេទិកា​អាជីវកម្ម​មួយ​នៅ​ប្រទេស​សិង្ហ​បុរី លោកស្រី​មិន​បាន​លើក​ឡើង​ពី​វិបត្តិ​នេះ​ឡើយ​ដែល​បាន​បង្ក​ឲ្យ​ជន​ភាគតិច​គោរព​សាសនា​អុ​ី​ស្លា​ម​រាប់រយ​ពាន់​នាក់​រត់​ភៀសខ្លួន​ទៅ​កាន់​បង់​ក្លា​ដែ​ស ។

លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​សា​ជា​ថ្មី​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា ព្រោះតែ​វិបត្តិ​ជន​ភាគតិច​ខាងលើ​ក៏​បាន​ប៉ះពាល់​ដល់​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែរ ប៉ុន្តែ​លោកស្រី​នៅ​តែ​បន្ត​ថា មី​យ៉ា​ន់​ម៉ា​បើក​ទូលាយ​សម្រាប់​អាជីវកម្ម ។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ៖« មី​យ៉ា​ន់​ម៉ា​គឺជា​ទីផ្សារ​ជួរ​មុខ​ចុង​ក្រោយ​របស់​អាស៊ី​អាគ្នេយ៍ ពួក​យើង​មាន​ដី ពួក​យើង​មាន​ប្រជាជន​ក្មេង​ៗ​ច្រើន ពួក​យើង​មាន​ធនធាន​ដែល​មិន​ទាន់​ប្រទះ​ឃើញ »​។

លោកស្រី​បាន​បន្ថែម​ថា មី​យ៉ា​ន់​ម៉ា​ត្រូវការ​ជំនួយ​ពី​វិនិយោគិន ជា​ពិសេស​វិនិយោគិន​មក​ពី​អាស៊ី ដើម្បី​ជួយ​ឲ្យ​ប្រទេស​លូតលាស់​ទៅ​មុខ និង​បាន​ជំរុញ​ដល់​អាជីវករ​ឲ្យ​ផ្សង​សំណាង​លើ​ប្រទេស​លោកស្រី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ