ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ផ្ទះ​គេ​ទារប្រាក់​កុំមីស្យុង​…​ក្លាយជា​ជនល្មើស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំនួន​៣​នាក់​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មានឈ្មោះ Business Channel Cambodia ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ចំនួន​ជាង​១​លាន​ដុល្លារ ដើម្បី​ទាមទារ​លុយ​ថ្លៃ​កុំមីស្យុង​របស់​ពួក​គេ​មួយ​ចំនួន ហើយ​បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ថា «​ពួក​គេ​បាន​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ…

រាជធានី​ភ្នំពេញ ៖ បុរស​ចំនួន​៣​នាក់​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មានឈ្មោះ Business Channel Cambodia ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ចំនួន​ជាង​១​លាន​ដុល្លារ ដើម្បី​ទាមទារ​លុយ​ថ្លៃ​កុំមីស្យុង​របស់​ពួក​គេ​មួយ​ចំនួន ហើយ​បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ថា «​ពួក​គេ​បាន​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​គំរាមកំហែង​» អោយ​ចុះ​មក​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​៤៥ ផ្លូវ​លេខ​៤៦៨ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មានឈ្មោះ Business Channel Cambodia ចំនួន​៤​នាក់​បាន​នាំ​គ្នា​មក​កាន់​ផ្ទះ​វីឡា​មួយ​កន្លែង​ខាងលើ ដោយ​បុរស​ចំនួន​៣​នាក់​បាន​ចូល​ទៅ​ខាងក្នុង និង​ម្នាក់​ទៀត​នៅ​ឈរ​ចាំ​ខាងក្រៅ​របង​មុខ​ផ្ទះ ។ ពេល​ដែល​ពួក​គេ​ទាំង​បាន​៣​នាក់​បាន​ចូល​ទៅ​ខាងក្នុង​ផ្ទះ​វីឡា​នោះ​ដោយ​បាន​ជួប​ជាមួយនឹង​បុរស​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​ថ្មី​ដែល​ទើបនឹង​ទិញ​ពី​គេ និង​កំពុង​តែ​ឈរ​មើល​ការ​ខុស​ត្រូវ​កម្មករ​ធ្វើការ​បោសសំអាត ។

តាម​ប្រភព​ដដែល​បា​មន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពេល​នោះ​បុរស​ទាំង​៣​នាក់​ក៏​បាន​ធ្វើការ​សួរនាំ​រឿង​លុយ​កុំមីស្យុង​របស់​ពួក​គេ​ជាមួយនឹង​បុរស​ម្ចាស់ផ្ទះ​ថ្មី​ដែល​ទើបនឹង​ទិញ​ពី​គេ​ដែល​ពួក​គាត់​បានដឹង​ថា «​ផ្ទះ​វីឡា​មួយ​នេះ​មាន​តម្លៃ​ទៅ​ដល់​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ​ឯណោះ​» តែ​សម្រាប់​លុយ​កុំមីស្យុង​ដែល​ពួក​គេ​មក​ទារ​ពី​គាត់​នា​ពេល​នេះ​មិនដឹង​ថា ទារ​លុយ​ប៉ុន្មាន​នោះ​ទេ ។

ទំនងជា​ម្ចាស់ផ្ទះ​គេ​មិន​អោយ​បានជា​បង្ក​អោយ​មានការ​ជជែក​គ្នា​តឹង​សរសៃ​.​ក​ហើយ​បុរស​ជា​ម្ចាស់ផ្ទះ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ប្រាប់​ថា «​មាន​គេ​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​គំរាមកំហែង​ដល់​ក្នុងផ្ទះ​របស់​ខ្លួន​» និង​អោយធ្វើ​ការ​ឃាត់ខ្លួន​បុរស​ទាំង​៣​នាក់​តែ​ម្តងនោះ ។

បើ​យោង​ទៅ​តាម​សំដី​របស់​ពួក​គេ​បាន​បញ្ជាក់​ប្រាប់​ថា «​កាលពី​ពេល​កន្លង​មកនេះ ពួក​គេ​ធ្លាប់​បាន​នាំ​ម្ចាស់ផ្ទះ​ដើរ​រក​មើល​ទិញ​ផ្ទះ​ចំនួន​២​ទៅ​៣​កន្លែង​មក​ហើយ​រាប់​ទាំង​ផ្ទះ​វីឡា​មួយ​នេះ​»​ផង​ដែរ ។

ដោយ​ដាច់​ទំនាក់ទំនង​គ្នា​មួយ​រយះ​ក៏​ស្រាប់តែ​បានឃើញ​រូប​គាត់​បាន​ទំនាក់ទំនង​ជាមួយនឹង​ម្ចាស់ និង​ទិញ​យក​ផ្ទះ​វីឡា​មួយ​នេះ​ដោយ​មិន​អោយ​ពួក​ខ្លួន​ដឹង​ក្រោយ​ពី​ពួក​គេ​បាន​ស៊ើប​ដឹង និង​ស្គាល់​ពី​បុរស​ម្នាក់​ដែល​ធ្លាប់​ពឹងពាក់​ពួក​គេ​រក​ដើរ​ទិញ និង​លួច​ទិញ​ស្ងាត់​ៗ​នោះ​ទើប​ពួក​គេ​មក​រក​ទារ​លុយ​ថ្លៃ​កុំមីស្យុង​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​នូវ​ការ​រាយការណ៍​អំពី​សំណាក់​បុរស​ម្នាក់​ជា​ម្ចាស់ផ្ទះ​វីឡា​ខាងលើ​ប្តឹង​កម្លាំង​មាន​សមត្ថកិច្ច​ថា​«​មាន​គេ​ចូល​មក​ក្នុងផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​គំរាមកំហែង​ខ្លួន​ដល់​ក្នុងផ្ទះ​រួច​ហើយ​» ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ទាំង​៣​នាក់​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ