ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ម្នាក់​ពាក់​សក្តិ​៤ ជាប់​សង្ស័យ​ធ្វើ​ចោរប្លន់​យ៉ាង​សកម្ម (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​នី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទំងន់ទោស (​ប្លន់​ប្រដាប់​អាវុធ​) ជា​ច្រើន​ករណី នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឆែកឆេរ​លំនៅ​ឋាន ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម​គ្រាប់​ជា​ច្រើន​គ្រាប់​,…

រាជធាន​នី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​តាម​ដីកា​ពី​បទ​លួច​មាន​ស្ថាន​ទំងន់ទោស (​ប្លន់​ប្រដាប់​អាវុធ​) ជា​ច្រើន​ករណី នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឆែកឆេរ​លំនៅ​ឋាន ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម​គ្រាប់​ជា​ច្រើន​គ្រាប់​, ម៉ូតូ PCX ១​គ្រឿង​, កាត​គ្រី​រថយន្ត និង​ម៉ូតូ​១៤, ស្លាក​លេខ​រថយន្ត​មួយ​គ្រឿង និង​សំភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន ។ ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​នេះ​បាន​ធ្វើ​ឡើង កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្លូវ​បេតុង​លេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ខណៈ​ពេល​ដែល​ជនសង្ស័យ រួម​ទាំង​ភរិយា​ជិះ​រថយន្ត CRV មួយ​គ្រឿង ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហាក់ ឆាយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាន្ត្រី​យោធា ថ្នាក់​វរសេនីយ៍ត្រី ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​៩៣z ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​លេខ​៤២២១ ចុះ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក អ៊ូ​ផាត តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស​នៅ​ខេត្តកំពង់​ស្ពឺ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ បាន​ជិះ​រថយន្ត​ម៉ាក​ស៊ី​អ័​រ​វី​មួយ​គ្រឿង​ចេញពីផ្ទះ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្ទាក់​ឃាត់ខ្លួន រួម​ជាមួយ​ភរិយា ដោយ​ដកហូត​អាវុធ​ខ្លី​១​ដើម ម៉ា​កឡុក​ពណ៌​ខ្មៅ​គ្រាប់​មួយ​ចំនួន​, ទូរស័ព្ទ​២​គ្រឿង​និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏​បន្ត​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​ប៉ុស្តិ៍​ឬ​ស្សី​កែវ ឆែកឆេរ​លំនៅ​ឋាន​រក​ឃើញ កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម និង​គ្រាប់​ជា​ច្រើន​គ្រាប់ ម៉ូតូ PCX ១​គ្រឿង កាត​គ្រី​រថយន្ត និង​ម៉ូតូ​១៤​ស្លាក​លេខ រថយន្ត​មួយ​គ្រឿង និង​សំភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ហើយ​គេច​មក​លាក់ខ្លួន​នៅ​ភ្នំពេញ​។ ចប់​ប្រតិបត្តិការ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​នគរបាល​ដោះ​លែង​វិញ ចំណែក​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ខេត្តកំពង់ស្ពឺ​ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ