ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានថា​ទឹក​លិច​ផ្លូវ​ធម្មតា​ក៏​បើក​ឆ្លងកាត់​ ស្រាប់តែផ្អើលមុខ​បុរីមួយកន្លែង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង ពេល​​បើកបរ​ដឹក​បេតុង​យក​ទៅ​ចាក់​នៅ​ការ​ដ្ឋា​ន​សំណង់​មួយ​កន្លែង​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រាប់តែ​ផុង​កង់​មួយ​ចំហៀង​ចូល​ប្រឡាយ​ហើយ​ក៏​បាន​ក្រឡាប់​បះជើង​តែ​ម្ដង ​ប៉ុន្តែ​សំណាងល្អ​មិន​​បានប៉ះ​​ពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ ឬ​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ ​តែ​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង ពេល​​បើកបរ​ដឹក​បេតុង​យក​ទៅ​ចាក់​នៅ​ការ​ដ្ឋា​ន​សំណង់​មួយ​កន្លែង​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រាប់តែ​ផុង​កង់​មួយ​ចំហៀង​ចូល​ប្រឡាយ​ហើយ​ក៏​បាន​ក្រឡាប់​បះជើង​តែ​ម្ដង ​ប៉ុន្តែ​សំណាងល្អ​មិន​​បានប៉ះ​​ពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ ឬ​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ ​តែ​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាមបណ្តោយ​​ផ្លូវ​ជាតិលេខ​​​៤​ ត្រង់​ចំណុច​មុខ​បុរី​ញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​អង្គ​  សង្កាត់​ចោម​ចៅ​៣  (ព្រំប្រទល់ភូមិ​ត្រពាំ​ង​ទួល សង្កាត់កំបូល) ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​លាយ​បេតុង​ដែល​ក្រឡាប់​​ខាងលើ​​ម៉ាក​ហ៊ី​ណូ​ ព​ណ៌ស​ឆ្នូត​ក្រហម ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៥A-១៧២១ ​បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ​បានរង​របួសស្រាល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​លាយ​បេតុង​១​គ្រឿង​នេះ​បាន​បើកបរ​ដឹក​បេតុង​ទៅ​ចាក់​នៅ​ក្នុង​កា​រដ្ឋ​ាន​សំណង់​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជិត​នោះ​ ។ ​ស្រប​ពេល​នោះ​ដែល​មេឃ​បាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំ​ធ្វើ​ឲ្យ​ទឹក​ដក់​តាម​ផ្លូវ ​និង​លិច​ប្រឡាយ​ដែល​គេ​កាយ​មិន​ទាន់​បាន​ដាក់​លូ ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបររថយន្ត​​មើល​មិន​ឃើញ​ស្មានថា​ទឹក​លិច​ផ្លូវ​ធម្មតា​ក៏​បើក​ឆ្លងកាត់​ទើប​បណ្ដាល​ឲ្យ​ផុង​កង់​ខាងស្ដាំ​ក្រឡាប់​ទាំង​កំរោល​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ហេតុការណ៍​ខាងលើ​​នោះ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ ឬ​បង្ក​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ណា​មួយ​ឡើយ ​ ។ ​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​បាន​ស្ទូច​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ