ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុំទូក​ពេល​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ​មាន​កន្លែង​កម្សាន្ត​សប្បាយ​ធំ​ៗ​ចំនួន​៦​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កន្លែង​កម្សាន្ត​សប្បាយ​ធំ​ៗ​ចំនួន​៦​កន្លែង​មាន​ដូច​ជា ការ​ប្រគុំ​តន្ត្រីសម័យ ត​ន្រី្ត​បុរាណ ចាប៉ី​ឆ្លង​ឆ្លើយ កំប្លែង…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កន្លែង​កម្សាន្ត​សប្បាយ​ធំ​ៗ​ចំនួន​៦​កន្លែង​មាន​ដូច​ជា ការ​ប្រគុំ​តន្ត្រីសម័យ ត​ន្រី្ត​បុរាណ ចាប៉ី​ឆ្លង​ឆ្លើយ កំប្លែង និង​ក្រុម​ល្ខោនបាសាក់​ជាដើម ដើម្បី​សម្តែង​ចែក​ជូន​បងប្អូន និង​ក្រុម​កីឡាករ​កីឡា​ការ​នី និង​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ នៅ​ក្នុង​ព្រះ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ ។

លោក ជុំ វុ​ទ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ដើម្បី​បង្ក ភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ក្រុម​កីឡាករ​កីឡា​ការ​នី ដែល​មក​ពី​បណ្តា​ខេត្ត បន្ទាប់​ពី​បាន​ទស្សនា​ពី​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​ការ​ប្រណាំងទូក​មន្ទីរ​បាន​រៀបចំ​បែងចែក​កន្លែង​សប្បាយភាព​ធំ​ៗ​ចំនួន​៦​កន្លែង នៅ​ជុំវិញ​ព្រះរាជ​ពិធី​ទាំង​នៅ​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត ។ លោក​បន្ត​ថា ទីតាំង​កម្សាន្ត​សប្បាយ​ធំ​ៗ​ទាំង​៦​កន្លែង​នោះ​នៅ​ត្រើយ​ខាងលិច​មាន​៤​ទីតាំង​ទី​១ – នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​រៀបចំ​ដោយ​ក្រុម​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍ ។ ទី​២ – នៅ​មុខ​វត្ត​បុ​ទុម​វ​ត្តី មាន​តន្ត្រី​សន​សឺត​រៀបចំ​ដោយ​ទូរ​ទស​ទ្សន៍​ហង្ស មាស និង​ទូរ​ទស​ទ្សន៍​អប្សរា ។ ទី​៣ – នៅ​តំបន់​កោះ​ពេជ្រ រៀបចំ​ដោយ​ទូរទស្សន៍​បា​យ័ន្ត ។ ទី​៤-​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ឬ​ស្សី​កែវ មាន​ត​ន្រី្ត​សម័យ និង​ល្ខោនបាសាក់​រៀបចំ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ។

ចំណែក​នៅ​ត្រើយ​ខាងកើត​តំបន់​អភិវឌ្ឍន៍ OCIC ជ្រោយចង្វារ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មួយ​ក្រុម​ផ្សេង​ទៀត​នៅ​ទីលាន​ព្រះ​នាង​បញ្ញាបារមី​សណ្ឋាគារ​សុខា ។ លោក ប្រធាន​មន្ទីរ​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​កន្លែង​សប្បាយ​ច្រើន​កន្លែង នៅ​ក្នុង​ពិធី​នេះ គឺ​ដើម្បី ចែករំលែក​ពី​ការ​ទស្សនា ដើម្បី​បញ្ជៀ​សការ​ផ្តុំ​គ្នា​នាំ​ឲ្យ​មានការ​កកស្ទះ​ដំណើរ​កម្សាន្ត​របស់​បងប្អូន ។ ដូច្នេះ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិ​ធិ​បុណ្យ​នេះ បើ​បងប្អូន​ចំណាប់អារម្មណ៍​ចង់​ទ​ស្សាន​កម្សាន្ត​កន្លែង​ណាមួយ​សុំ​ចូលរួម​សប្បាយ​រីករាយ​ទៅ​តាម​បំណង ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យអុំទូក​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ពី​ផ្លូវជាតិ​លេខ​៥ លេខ​៦ បើ​មាន​ចំណាប់អារម្មណ៍​ដែល​មាន​សំដែង​រយៈពេល ៣​ថ្ងៃ ទាំង​តន្ត្រីសម័យ​ទាំង​ល្ខោនបាសាក់ គឺ​មាន​សំដែង​ជូន​ប្រជាពលរដ្ឋ​ទាំង​ជិត​ទាំង​ឆ្ងាយ បើ​មាន​ចំណាប់អារម្មណ៍​អញ្ជើញ​មក ក្រោយ​ពី​ប្រណាំងទូក​ហើយ យើង​មាន​តន្ត្រី ។ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​សុំ​ពា​វនា​វ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ក៏​ដូច​តាម​ខេត្ត​បុក​ចូល​មក​ដូច​ជា កីឡាករ​ទូក​ធ្វើ​យ៉ាងណា​កុំ​សេព​គ្រឿង​ស្រវឹង និង​ឈ្លោះ​គ្នា សុំ​ណូ​ម​ពរ​មិន​ឲ្យ​មាន​ទេ ជា​ពិសេស​ការ​ទុកដាក់​សំរាម​កុំ​ចោល​ផ្តេសផ្តាស​ជួយ​រក្សា​អនាម័យ ហើយ​ដើរ​លេង​ឲ្យ​បាន​សប្បាយចិត្ត កុំ​ឲ្យ​មាន​បញ្ហា​អី​បាទ ។

សូម​បញ្ជាក់​ថា ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ – ២២ និង​២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ