ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​កុំឱ្យ​ឡូឡា​ខ្លាំង​ៗ​ពេក ស្រាប់តែ​ប្អូនបង្កើត​​ផ្ទុះកំហឹងកា.ប់បង​យ៉ាង​សាហា.វ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង រវាង​បងប្អូន​បង្កើត​ទាញកាំបិត​​កាប់​បង​បង្កើត បណ្តាល​អោយ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី ថ្ងៃ​ទី​១៣ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង រវាង​បងប្អូន​បង្កើត​ទាញកាំបិត​​កាប់​បង​បង្កើត បណ្តាល​អោយ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី ថ្ងៃ​ទី​១៣ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ សាត អៀ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​កសិករ ជា​បង​បង្កើត បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្តាល បាន​រង​បួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ​។

ជនសង្ស័យ ឈ្មោះ​សាត សយ ហៅ​ត្រឡិន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់​។ ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ មាន​ទីលំនៅ ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្តាល​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ឈ្មោះ​សាត សយ មាន​សភាព​ស្រវឹងស្រា ហើយ​បាន​និយាយ​ឡូឡា​ជា​ខ្លាំង​រំខាន​ដល់​អ្នក​ជិតខាង ពេល​នោះ​ឈ្មោះ​សាត អៀ ឃើញ​ដូច្នេះ​ក៏​បាន​និយាយ​ណែនាំ​ឈ្មោះ​សាត សយ កុំ​ឲ្យ​និយាយ​ឡូឡា​ខ្លាំង​ៗ​ពេក ។

ពេល​នោះ​ឈ្មោះ​សាត សយ ក៏​ខឹង​បាន​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ ទៅ​មក​ជាមួយ​ឈ្មោះ​សាត អៀ និង​បាន​ប្រវាយប្រតប់​គ្នា​តែ​ម្តង ហើយ​ឈ្មោះ​សាត សយ មាន​កាន់​កាំបិត​ផ្គាក់​១​ដើម បាន​កាប់​ទៅ​លើ​ឈ្មោះ​សាត អៀ មួយ​កាំបិត​ដំបូង ត្រូវ​ចំ​ជញ្ជាំង​ផ្ទះ រួច​កាប់​មួយ​កាំបិត​ទៀត​ត្រូវ​ចំ​ជើង​ខាងស្តាំ​ក្រោម​ក្បាលជង្គង់ បណ្តាល​អោយរ​ងរ​បួស​ហូរ​ឈាម​យ៉ាង​ខ្លាំង​។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្អាង​ភ្នំ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ រួច​បាន​បញ្ជូន​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង ដើម្បី​ព្យាបាល​របួស​។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ស្អាង​ភ្នំ​ដើម្បី​សាកសួរ ។ បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ