ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡើង​ចំណោទ​អត់​រួច​រអិល​មក​វិញ​ប៉ះ​ម៉ូតូ​៤​គ្រឿង​យ៉ាង​សាហា.វ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​សម្ភារៈ​សំណង់​មួយ​គ្រឿង ខណៈ​អ្នក​បើក​ឡើង​ចំណោទ​អត់​រួច​ក៏​រអិល​ថយក្រោយ​វិញ​កិន​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ពីក្រោយ បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ក្លោ​ង​ទ្វារ​ចូល​វត្ត​សន្សំ​កុសល…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​សម្ភារៈ​សំណង់​មួយ​គ្រឿង ខណៈ​អ្នក​បើក​ឡើង​ចំណោទ​អត់​រួច​ក៏​រអិល​ថយក្រោយ​វិញ​កិន​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ពីក្រោយ បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ក្លោ​ង​ទ្វារ​ចូល​វត្ត​សន្សំ​កុសល ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​បេតុង​អត់លេខ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​សម្ភារៈ​សំ​នង់​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E -1465 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ចេញពី​ក្លោ​ង​ទ្វារ​វត្ត​ឆ្ពោះទៅ​ផ្លូវ​២៧១ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​ឡើង​ចំណោទ​មិនដឹង​ជា​យ៉ាងម៉េច​ក៏​ស្រាប់តែ​រថយន្ត​នោះ​បាន​រអិល​ចុះ​ថយក្រោយ​វិញ​យ៉ាង​លឿន​ជ្រុល​បុក និង​កិន​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ម៉ូតូ​ទាំង​៤​គ្រឿងក្នុង​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន​បី​គ្រឿង និង​ម៉ាក​ហុងដា​មួយ​គ្រឿង តែ​សំណាងល្អ​ដែរ​ដែល​មិន​មាន​គ្រោះថ្នាក់់់​ដល់​អ្នក​ដែល​ជិះ​លើ​ម៉ូតូ ព្រោះ​ពួក​គេ​ទាំងនោះ​លោត​ចេញ​ទាន់​។

ភ្លាម​ៗ​នោះ​ដែរ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​មួយសន្ទុះ​ទើប​ត្រឡប់​មក​វិញ​ដោយ​មា​តំណាង​ម្នាក់​មក​ជួយ​ដោះស្រាយ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​គូសវាស​បាញ់ថ្នាំ ដើម្បី​យក​រថយន្ត និង​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ខាង​ម៉ូតូ​ទាំង​៤​គ្រឿង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ និង​ខាង​តំណាង​រថយន្ត​ដោយ​ខាង​រថយន្ត​សុខចិត្ត​សង់​ថ្លៃ​ការ​ខូចខាត​ទៅ​ឲ្យ​ខាង​ម៉ូតូ​ទាំង​៤​គ្រឿង សរុប​ជា​លុយ​ចំនួន​២៣០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ