ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ខឹង​អ្នក​សារព័ត៌មាន​ថតរូប​ភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោ​ទន់ បាន​បើករថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​មួយ​កង់ ពេល​សមត្ថកិច្ច និង​អ្នក​ព​ត៌​មាន​ទៅ​ដល់​រូប​គាត់ បាន​ប្រកែក​ថា មិន​បាន​បុក​ទេ ថែម​ទាំង​ខឹងសម្បារ​អ្នក​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោ​ទន់ បាន​បើករថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​មួយ​កង់ ពេល​សមត្ថកិច្ច និង​អ្នក​ព​ត៌​មាន​ទៅ​ដល់​រូប​គាត់ បាន​ប្រកែក​ថា មិន​បាន​បុក​ទេ ថែម​ទាំង​ខឹងសម្បារ​អ្នក​ព័ត៌មាន ដែល​ថតរូប​គាត់​ផង​ដែរ​។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង​២០​នាទី យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ជិត និង​អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​៥០​ឆ្នាំ​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹងស្រា បាន​បើករថយន្ត​ម៉ាក តូ​យ៉ូ​តា តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-1410 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក ទើប​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ខ្ទាត​ចេញ​អស់​មួយ​កង់​។ ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​បែក​កង់​មុខ​ចំហៀង​ខាងឆ្វេង ភ្លាម​ៗ​នោះ​ដែរ​អ្នកបើកបរ​មិន​ព្រម​ឈប់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​ពី​កន្លែង កើតហេតុ​១០០​ម៉ែត្រ ក៏​បាន​អែប​កៀន​ផ្លូវ​ដេក​លក់​លើ​រថយន្ត​យ៉ាង​រំភើយ​តែ​ម្តង​។

បន្តិច​ក្រោយ​ដំណឹង​នេះ​បានឮ​ដល់​សមត្ថកិច្ច និង​អ្នក​សារ​ព័​ត័​មាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ហៅ​បុរស​នោះ​សួរនាំ តែ​បុរស​រូប​នោះ​ប្រកែក​ថា​រូប​គាត់​មិន​បាន​បើករថយន្ត​បុក​ទ្រូងផ្លូវ​នោះ​ទេ ព្រមទាំង​ខឹងសម្បារ ជេរ​អ្នក​សារ​ព័​ត័​មាន ដែរ​ថតរូប​គាត់​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច ចរាចរណ៍​ជំនាញ​ក្រុង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ឃាត់ខ្លួន​បុរស​ជា​អ្នកបើកបរ ព្រមទាំង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ