ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​លទ្ធផល​បោះ​ឆ្នោត​ពាក់កណ្តាល មិនឃើញ​ឈ្មោះ Ronaldo ឬ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា គេ​មិនឃើញ​មានឈ្មោះ​របស់​ជើង​ខ្លាំង Messi ឬ Ronaldo ឡើយ ក្រោយ​បែកធ្លាយ​លទ្ធផល​បោះ​ឆ្នោត​បាន​ពាក់កណ្តាល ក្នុង​ការ​ឡើង​ទៅ…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា គេ​មិនឃើញ​មានឈ្មោះ​របស់​ជើង​ខ្លាំង Messi ឬ Ronaldo ឡើយ ក្រោយ​បែកធ្លាយ​លទ្ធផល​បោះ​ឆ្នោត​បាន​ពាក់កណ្តាល ក្នុង​ការ​ឡើង​ទៅ Top 3 សម្រាប់​ការ​ដណ្តើម​ពាន Ballon d’Or ឆ្នាំ​២០១៨​។

ឈ្មោះ​អ្នក​ដែល​នឹង​ក្លាយជា​ម្ចាស់​ពាន​ក្នុងឆ្នាំនេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ខាង​មុខ​នេះ​។ មុន​ពេល​ឈាន​ទៅ​ដល់​ថ្ងៃ​នោះ អ្នក​សារព័ត៌មាន​បារាំង Eric Mamruth បាន​បង្ហោះ​ពី​លទ្ធផល​បែកធ្លាយ​ស្ទង់​ពី​ការ​បោះ​ឆ្នោត​បាន​ពាក់​កណ្តាលផ្លូវ នៅ​លើ​បណ្តាញ​សង្គម Twitter​។

នៅ​លើ​សារ​នោះ​បាន​ប្រាប់​ថា អ្នក​ឈរ​លើ​លំដាប់​ទី​មួយ​គឺ Luka Modric ដែល​បាន​នាំ​ប្រទេស​របស់​ខ្លួន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup និង ឈ្នះ​ពាន Champions League ជាមួយនឹង Real Madrid​។ រូបគេ​ក៏​បាន​ឈ្នះ​ពាន Best FIFA Awards នៅ​កាលពី​ខែកញ្ញា​ផង​ដែរ​។

ទី​ពីរ​គឺ​កីឡាករ​របស់​ក្លិប​អធិរាជ​ស Raphael Varane ដែល​ជា​ខ្សែការពារ​ដ៏​ប្រសើរ​របស់​ក្លិប​និង​ក្រុម​ជម្រើសជាតិ​។ គេ​បាន​នាំ​ក្រុម​បារាំង​ទៅ​យកឈ្នះ​លើ​ក្រុម​ក្រូ​អាត កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០១៨​។ ចុង​ក្រោយ​គឺ​កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe ដែល​រកបាន​គ្រាប់​បាល់​១៣​គ្រាប់​រួច​បាត់​ទៅ​ហើយ ក្នុង​រដូវ​កាល​នេះ​។

លទ្ធផល​ខាងលើ គឺ​គ្រាន់តែ​ជា​លទ្ធផល​បែកធ្លាយ​តែ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​វា​គ្រាន់តែ​ជា​ការ​បោះ​ឆ្នោត​ទើបតែ​បាន​ពាក់​កណ្តាលផ្លូវ​។ លទ្ធផល​អាច​នឹង​ប្រែប្រួល​។ ដូចនេះ យើង​ត្រូវ​រង់ចាំ​មើល​ទាំងអស់​គ្នា ថា​តើ Messi និង Ronaldo ពិតជា​មិន​បាន​ពាន​នេះ​មែន​ក៏​អី ក្នុងឆ្នាំនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ