ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិ​នឹង​គ្នា​សោះ បែរជា​…​ម្នាក់​ដេកពេទ្យ ម្នាក់​ជាប់​ខ្នោះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ពីរ​នាក់​នាំ​គ្នា​ផឹកស៊ី​លុះ​ស្រវឹង​ជោកជាំ​រៀង​ៗ​ខ្លួន​បង្ក​ជា​ទំនាស់​ពាក្យ​សំដី​កើតជា​អំពើ​ហិង្សា បណ្តាល​ឱ្យ​បុរស​ម្នាក់​ម្នាក់​ដេកពេទ្យ ចំណែក​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ ។ ហេតុការណ៍​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ម៉ាង…

ខេត្តរតនគិរី ៖ បុរស​ពីរ​នាក់​នាំ​គ្នា​ផឹកស៊ី​លុះ​ស្រវឹង​ជោកជាំ​រៀង​ៗ​ខ្លួន​បង្ក​ជា​ទំនាស់​ពាក្យ​សំដី​កើតជា​អំពើ​ហិង្សា បណ្តាល​ឱ្យ​បុរស​ម្នាក់​ម្នាក់​ដេកពេទ្យ ចំណែក​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ ។

ហេតុការណ៍​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ម៉ាង ថា​វី ក្នុងភូមិ​បាក់​កែ​ឃុំ​វ៉ើ​ន​សៃ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​តាប់ ហ្វ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ធ្វើស្រែ ចំណែក​ជនសង្ស័យ​ឈ្មោះ​អាត នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ឡាវ​មុខរបរ​ធ្វើស្រែ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​បបួល​គ្នា​ផឹកស្រា លុះដល់​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​ទាស់​ពាក្យ​សម្តី​គ្នា​ក៏​កើតជា​អំពើ​ហិ​ង្សា ដោយ​ជនសង្ស័យ​បាន​យក​កៅអី​ជ័រ​វាយ​ទៅ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​នាំ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​បំពេញបែបបទ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ