ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ក​រលាក់​មុខ​ប្រល័យ​ជីវិត​នាង​ចោល​ប្តី និង​កូន​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​កូនប្រុស​តូច​បាន​រង​របួសស្រាល ខណៈ​ដែល​ជិះ​គោ​យន្ត​កន្ត្រៃ ត្រឡប់​មក​ពី​ចំការ​វិញ​បាន​ក្រឡាប់ បណ្តាល​ឲ្យ​សង្កត់ពីលើ​ពីលើ​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​កូនប្រុស​តូច​បាន​រង​របួសស្រាល ខណៈ​ដែល​ជិះ​គោ​យន្ត​កន្ត្រៃ ត្រឡប់​មក​ពី​ចំការ​វិញ​បាន​ក្រឡាប់ បណ្តាល​ឲ្យ​សង្កត់ពីលើ​ពីលើ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​អូរ​ជឹ​ម ស្ថិត​នៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​ ខេត្តរតនគិរី​។

លោក ជា សា​រិ​ទ្ធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ញ៉ា​វ មុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ត្រូវជា​ប្រពន្ធ មុខរបរ​កសិករ និង​ប្តី​ឈ្មោះ យ៉េន រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មិន​មាន​រង​របួស​នោះ​ទេ​។ ចំណែក​កូនប្រុសដែល​មាន​​អាយុ​៦​ឆ្នាំ បាន​រង​របួសស្រាល អ្នក​ទាំង​៣​មាន​ទីលំនៅក្នុង​​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការរង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ និង​កូនប្រុស​បាន​ជិះ​នៅ​លើ​គោ​យន្ត​កន្ត្រៃ ដែល​មាន​ដឹក​ជន្លង់ម្រេច​ជា​ច្រើន​ដើម លុះ​ពេល​ប្តី​បើកបរ​គោ​យន្ត​កន្ត្រៃ​បាន​ធ្លាក់​ជង្ហុក ហើយ​ក៏​ដាច់​ខ្សែរឹត​ជន្លុង​ម្រេច​នោះ បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់ពីលើ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​តែ​ម្តង ចំណែក​ប្តី និង​កូនប្រុស​បាន​រង​របួសស្រាល​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​នឹង​ធ្វើ​កោសល្យវិច័យ​នៅ​គេហដ្ឋាន​សព​រក​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ក្រឡាប់​គោ​យន្ត​កន្ត្រៃ​នោះ​ពិតប្រាកដ​មែន​។ សមត្ថកិច្ច បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ