ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ឡា ខឹង​គេ​ហៅ​មេម៉ាយ​ខាន់ស្លា ស្រលាញ់​ជន​បាត​សង្គម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នី​ឡា បាន​វាយបក​អ្នក​រិះគន់​មួយ​ចំនួន​ដែល​ចំអក​នាង​ជា​មេម៉ាយ​ខាន់ស្លា​ទាំង​វ័យក្មេង បន្ទាប់​ពី​នាង​បាន​ធ្លាយ​ដំណឹង​សាង​ស្នេហ៍​ថ្មី ។ នី​ឡា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​នៅ​ពេល​នាង​ត្រូវ​គេ​ហៅ​ថា មេម៉ាយ​ខាន់ស្លា ដោយ​ភ្ជាប់​ទៅ​នឹង​រឿង​ទាក់ទង​ជាមួយ​សង្សារ​ថ្មី ក្រោយ​ផ្តាច់​ពាក្យ​ជាមួយ​អតីត​គូ​ដណ្តឹង…

រាជធានី​ភ្នំពេញ​៖ នី​ឡា បាន​វាយបក​អ្នក​រិះគន់​មួយ​ចំនួន​ដែល​ចំអក​នាង​ជា​មេម៉ាយ​ខាន់ស្លា​ទាំង​វ័យក្មេង បន្ទាប់​ពី​នាង​បាន​ធ្លាយ​ដំណឹង​សាង​ស្នេហ៍​ថ្មី ។ នី​ឡា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​នៅ​ពេល​នាង​ត្រូវ​គេ​ហៅ​ថា មេម៉ាយ​ខាន់ស្លា ដោយ​ភ្ជាប់​ទៅ​នឹង​រឿង​ទាក់ទង​ជាមួយ​សង្សារ​ថ្មី ក្រោយ​ផ្តាច់​ពាក្យ​ជាមួយ​អតីត​គូ​ដណ្តឹង ដែល​ជា​កូន​អ្នក​សម្បូរ​ទ្រព្យ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នី​ឡា បាន​តប​ទៅ​អ្នក​រិះគន់​ទាំងនោះ​ថា «​គួរ​មានការ​ពិចារណា​មុន​នឹង​និយាយ​បែប​នេះ​។ តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ចង់​មានឈ្មោះ​ជា​មេម៉ាយ​ខាន់ស្លា ? សប្បាយ​មែន​ទេ​ដែល​ដើរ​និយាយ​ពី​ខ្ញុំ​ថា​ខ្ញុំ​មេម៉ាយ​ខាន់ស្លា សុខចិត្ត​ផ្ដាច់​ពាក្យ​ទៅ​មាន​ប្រុស ? អ្នកដឹង​ច្បាស់ ហើយ​មែន​ទេ ? ពេល​ខ្ញុំ​ភ្ជាប់ពាក្យ​ថា​ខ្ញុំ​ស្រឡាញ់​គេ​ដោយសារ​គេ​មាន​ឡាន​ល្អ មាន​លុយ​…​ពេល​ខ្ញុំ​ផ្ដាច់​ពាក្យ​ទៅ​ស្គាល់​អ្នក​ផ្សេង គេ​ជា​មនុស្ស​ធម្មតា​មិន​ឡូយឆាយ មិន​ចេះ​តែងខ្លួន ហើយ​នៅ​ក្មេង​…​ថា​ខ្ញុំ​ស្រឡាញ់​ពួក​ពាល បាត​សង្គម​! ធ្វើ​ម៉េច​ទៅ​បាន​ត្រូវ ។ ស្រឡាញ់​អ្នកមាន​ក៏​ខុស ស្រឡាញ់​អ្នក​ធម្មតា​ក៏​ខុស​… ។

ខ្ញុំ​សុំ​ផ្ដាំ​មុន​នឹង​បើក​គម្រប​មាត់​និយាយ យក​ខួរ​មក​គិត​សិន ចាំ​និយាយ​(​គិត​ឲ្យ​បាន​១០០​សិន​ចាំ​និយាយ​)​ខ្ញុំ​ឈឺចាប់​ជិត​នឹង​ឆ្កួត​ដោយសារ​ពាក្យ «​គូ​ដណ្ដឹង​» ឈឺ​គ្រាំ ហើយ​មុន​នឹង​បញ្ចប់​គេ​ក៏​បាន​និយាយ​ថា «​បង​ស្ដាយ​ដែល​បាត់បង់​មនុស្ស​ស្រី​ដូច​អូន បង​មិន​ដែល​មើលឃើញ​អំពើ​ល្អ​របស់​អូន គិតតែ​ការងារ​មិន​ដែល​ខ្វល់​នឹង​មនុស្ស​ស្រី​ម្នាក់​នេះ បើសិន​មានឱកាស​បង​នឹង​កែខ្លួន​ធ្វើ​មនុស្ស​ល្អ​សម្រាប់​អូន​» ហើយ​អ្នក​ដែល​មិនដឹង​រឿង​នៅ​ឲ្យ​ស្ងៀម​ទៅ​កុំ​លូ​តាម​គេ​…»​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​នី​ឡា បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ និង​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​ហូរហែ បន្ទាប់​ពី​នាង​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​វ័យក្មេង​ម្នាក់ ។ បុរស​វ័យក្មេង​ដែល​មានការ​ស្និទ្ធ​ស្នាល​នោះ​ត្រូវ​បាន​គេ​គិត​ថា គឺជា​គូស្នេហ៍​ថ្មី​របស់​នី​ឡា បន្ទាប់​ពី​នាង​បាន​សម្រេច​ចែកផ្លូវ​ជាមួយ​អតីត​គូ​ដណ្តឹង​មក ។

បុរស​វ័យក្មេង​ដែល​គេ​សន្និដ្ឋាន​ថា ជា​គូស្នេហ៍​ថ្មី​របស់​នី​ឡា​នោះ ឪពុក​របស់​នាង​លោក​សុវណ្ណ​រិ​ទ្ធី ហៅ​ថា​តា​វិច​ទ័​រ មិន​បាន​អធិប្បាយ​អ្វី​ទាំងអស់ នៅ​ពេល​មានការ​សាកសួរ​ពី​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ទោះបីជា​បែប​ណា​ក្តី​បើ​យោង​តាម​សំ​ណេ​រដែ​ល​នី​ឡា បាន​សរសេរ​បង្ហោះ​នោះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ជា​គូស្នេហ៍​របស់​នាង​យ៉ាង​ពិតប្រាកដ បើ​ទោះបីជា​នាង​មិន​បញ្ជាក់​ដោយ​បើកចំហ និង​ច្បាស់លាស់​ក៏​ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ