ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុត សីហា​ ៖ «​ការ​ជេរ​ខ្ញុំ​ជិត​លែងមាន​ហើយ ព្រោះ​ខ្ញុំ​បញ្ចប់​អាជីព​…»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ប៊ុត សីហា បាន​សម្រេច​បញ្ចប់​អាជីព​ចម្រៀង​ហើយ បន្ទាប់​ពី​លោក​បាន​ចូល​ច្រៀង​​នៅ​ក្នុង​ផលិតកម្ម​មរតក​មេ​ឌៀ មួយ​រយៈពេល​ខ្លី ។ ការ​សម្រេច​បែប​នោះ​ពី​លោក​ប៊ុត សីហា បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​បាន​ទទួល​ការ​រិះគន់​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ​៖ លោក​ប៊ុត សីហា បាន​សម្រេច​បញ្ចប់​អាជីព​ចម្រៀង​ហើយ បន្ទាប់​ពី​លោក​បាន​ចូល​ច្រៀង​​នៅ​ក្នុង​ផលិតកម្ម​មរតក​មេ​ឌៀ មួយ​រយៈពេល​ខ្លី ។

ការ​សម្រេច​បែប​នោះ​ពី​លោក​ប៊ុត សីហា បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​បាន​ទទួល​ការ​រិះគន់​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ បើ​យោង​តាម​ការ​ប្រកាស​របស់​ផលិតកម្ម មរតក​មេ​ឌៀ ឲ្យ​ដឹង​ថា តារា​ចម្រៀង​លោក ប៊ុត សីហា បាន​សម្រេច​ឈប់​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ហើយ ប៉ុន្តែ​នៅ​តែ​ទទួល​ការ​ឡើង​ច្រើ​ង​តាម​ទូរទស្សន៍ និង​ឆាក​តន្ត្រី​នានា​ដដែល ដើម្បី​ដោះស្រាយ​ជីវភាព ។ ផលិតកម្ម​នោះ​បញ្ជាក់​ថា «​គាត់​នឹង​លា​ចេញពី​វិ​ថី​នេះ​ហើយ​បទ​ដែល​នៅ​សល់​គឺ​បទ​សង់​ទី​ម៉​ង​៨​បទ និង​បទ​ខូ​វើ មរតក​ដើម​១១​បទ »​។

ដោយ​មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ប៊ុត សីហា សម្រេច​ដើរ​ចេញពី​ផលិត​កម្ម​នោះ ផលិតកម្ម​មរតក​មេ​ឌៀ គ្រាន់តែ​បន្លុយ​ពាក្យ​យ៉ាង​ខ្លី​ថា «​ធ្លាប់​ជេរ​គាត់​ដៀល​គាត់​បន្តិចទៀត​គាត់​លែង​ឲ្យ​ពួក​យើង​ទើស​គាត់​ទៀត​ហើយ ។ ជូនពរ​សីហា​បាន​ជោគជ័យ​លើ​ការងារ​នៅ​ក្រៅប្រទេស »​។

ពាក់ព័ន្ធ​បញ្ហា​នេះ​តារាចម្រៀង​លោក​ប៊ុត សីហា ថ្មី​ៗ​នេះ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដែរ​ថា «​នៅ​សល់​តែ​៨​បទ​ទៀត​ទេ​ខ្ញុំ​អស់​បទ​ច្រៀង និង​ចេញ​ហើយ អ៊ីចឹង​រាល់​ការ​ជេរ​ខ្ញុំ ឬ​ដៀល​ខ្ញុំ​ជិត​លែង​មាន​ហើយ ។ ខ្ញុំ​សម្រេច​ចិត្តនឹង​បញ្ចប់​លើ​វិ​ថី​មួយ​នេះ​ជា​រៀង​រហូត អរគុណ​ណាស់​សម្រាប់​ការ​គ្រាំ​ទ្រ និង​ការ​ប្រមាថមើលងាយ​កន្លង​មក ។ សង្ឃឹមថានឹង​នៅ​តែ​គាំទ្រ​ក្រុម​មរតក​មេ​ឌៀ​របស់ខ្ញុំ​នេះ​បន្ត​ទៀត ។ បាយ​ៗ​បណ្តើរ​ៗ​ហើយ ។

ជួសមុខ​ឲ្យ​ក្រុមការងារ​សូមទោស​ពុក​ម៉ែ​បងប្អូន​ផង​ដែល​ចេញ​បទ​មក​ធ្វើ​ឲ្យ​បងប្អូន​មិន​ពេញចិត្ត​ជេរ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក ក្រុម​ក្រ​រហាម​សឹ​ុ​ង​តែ​មិន​មាន​លុយ​ធ្វើ​បទ​បាន »​។

តារាចម្រៀង​លោក​ប៊ុត សីហា បាន​សម្តែង​ការ​អរគុណ​ដល់​ក្រុមការងារ​របស់​លោក​ថា «​ប្អូន​សប្បាយចិត្ត​ណាស់​ចំពោះ​ក្រុមការងារ​ដែល​ជួយ​កន្លង​មក ទោះ​មាន​គេ​ជេរ ឬ​ដៀល​ក្នុង​ក្រុម​តែ បង​ៗ​មិន​ដែល​ចុះចាញ់​សោះ ។ ជា​ពិសេស​បង​សុខ​លី​ម រក្សា ដែល​ជា​អ្នកគ្រប់គ្រង​និង​តែង​លើកទឹកចិត្ត​ខ្ញុំ​រហូត ទោះ​ប្អូន​ខុស​ក៏​មិន​ដែល​ស្តីបន្ទោស​ទេ ។ ប្អូន​នៅ​តែ​រក្សា​តម្លៃ និង​ក្តី​ស្រលាញ់​របស់​ក្រុម​មរតក​មេ​ឌៀ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ