ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូ​រ​ជីវិត​កម្មករ​ជួប​គ្រោះថ្នាក់ គ្មាន​សាច់ញាតិ​មក​មើល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តែ​គ្មាន​សាច់ញាតិ​មក​មើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១២ វិច្ឆិកា​ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ស្ថិត​នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តែ​គ្មាន​សាច់ញាតិ​មក​មើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១២ វិច្ឆិកា​ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ស្ថិត​នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពៅ ភក្តី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ឬ​ស្សី ស​ង្កា​ត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ យោង​តាម​ការ​បំភ្លឺ​របស់​លោកគ្រូ​ពេទ្យ​ក្នុងមន្ទីរពេទ្យ​ជ័យ​ជំនះ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៨ មាន​គេ​ដឹក​យក​ជន​រង​គ្រោះ​ខាងលើ​មក​មន្ទីរពេទ្យ ដោយ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​សុំ​ឱ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​ផង ពេល​នោះ​គ្រូពេទ្យ​បាន​ដាក់​ខ្យល់​អ៊ុ​ក​ស៊ី​សែន ​ដោយ​មិនឃើញ​មាន​សាច់ញាត្តិមក​មើលជនរងគ្រោះ​​នោះ​ទេ លុះ​មក​ដល់​វេលា​ម៉ោង​១២​និង​៣១​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨ ដោយសារ​ជន​រង​គ្រោះ​មាន​អាការ​ធ្ងន់ធ្ងរ​ក៏​បាន​ស្លាប់​តែ​ម្តង​។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ហួត គង្គារ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​មិត្ត​ភក្តិ​របស់​ជន​រង​គ្រោះ​បានដឹង​ថា ជន​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​គាត់​បាន​បញ្ជូន​ជន​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​បាន​ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​ឱ្យមក​មើល​ផង​ដែរ តែ​រំលង​បាន​មួយ​យប់ ដោយ
សារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ទទួលយក​សព​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃ
ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ