ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​ ៖​ សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ​2019 ​អាច​នឹង​ពិបាក

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ យោង​តាម​លោក Hong Nam-ki រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ឧបសគ្គ​សេដ្ឋកិច្ច​ដែល​កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រទះ​ក្នុងឆ្នាំនេះ​មិន​អាច​បាត់​ទៅ​វិញ​ទេ​នៅ​ឆ្នាំ​២០១៩ ។  លោក Hong…

ទីក្រុង​សេ​អ៊ូ​ល ៖ យោង​តាម​លោក Hong Nam-ki រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ឧបសគ្គ​សេដ្ឋកិច្ច​ដែល​កូរ៉េ​ខាងត្បូង​បាន​ជួប​ប្រទះ​ក្នុងឆ្នាំនេះ​មិន​អាច​បាត់​ទៅ​វិញ​ទេ​នៅ​ឆ្នាំ​២០១៩ ។  លោក Hong បាន​ប្រាប់​ដល់​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​មក​ថា ឆ្នាំ​ក្រោយ​អាច​នឹង​ពិបាក​ប៉ុន្តែ​លោក​បាន​បន្ត​ថា វា​នៅ​លឿន​នៅឡើយ​ក្នុង​ការ​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​ជួប​វិបត្តិ ។

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី Moon Jae-in បាន​ចាត់តាំង​លោក Hong ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ឧប្បនាយករដ្ឋមន្ត្រី​របស់​ប្រទេស ។

ខុទ្ទកាល័យ​របស់​លោក Moon កំពុង​តែ​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​រួម​ទាំង​អត្រា​យុវវ័យ​ដែល​មិន​មានការ​ងារ​ធ្វើ បំណុល​គ្រួសារ និង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​ចិន លើ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​ជាដើម ។

លោក Hong ដែល​ធ្លាប់​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា លោក​នឹង​ព្យាយាម​បង្កើត​ការងារ​បន្ថែម​ក្នុង​វិស័យ​សេវាកម្ម និង​បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​ការ​ជំរុញ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី និង​ការ​បន្ធូរបន្ថយ​ផ្នែក​ច្បាប់​។

លោក​បាន​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ពី​តម្រូវការ​ក្នុង​ការ​ជំរុញ​ដល់​គោលនយោបាយ​ដែល​អាច​បង្កើន​ប្រាក់បៀវត្សរ៍ និង​កាត់​បន្ថយ​គម្លាត​ប្រាក់​ចំណូល​កាន់តែ​លឿន ។  ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ជំរុញ​ដល់​សេដ្ឋកិច្ច​តាម​រយៈ​ការ​បង្កើត​ថ្មី​វិញ លោក Hong បាន​លើក​ឡើង​ថា ការ​ចំណាយ​ក្នុង​វិស័យ​សារ​ធារ​ណៈ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន ។

លោក​បាន​បន្ថែម​ថា លោក​នឹង​ជួប​ជាមួយ​អ្នកដឹកនាំ​អាជីវកម្ម​រាល់ថ្ងៃ​ពុធ និង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន​ផ្សេង​ៗ​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ