ទីក្រុងសេអ៊ូល ៖ វិទ្យាស្ថានសេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មកូរ៉េ (KIET) បានឲ្យដឹងកាលពីថ្ងៃអាទិត្យមកថា ប្រទេសកូរ៉េខាងត្បូងត្រូវតែបង្កើនភាពប្រកួតប្រជែងក្នុងវិស័យគ្រឿងយន្ត ខណៈដែលមានឧបសគ្គកាន់តែច្រើនកើតមានឡើងព្រោះតែដៃគូប្រកួតប្រជែងចិន ។ វិទ្យាស្ថានខាងលើបានរាយការណ៍មកថា សហគ្រាសផ្នែកគ្រឿងយន្តក្នុងប្រទេសចិនបានលូតលាស់ជាមធ្យម១៩,៦%ក្នុងមួយឆ្នាំនៅអំឡុងពីឆ្នាំ២០១៣ មកដល់២០១៨នេះ ។
ពួកគេបានបន្តទៀតថា ទំហំទីផ្សារសរុបនឹងកើនដល់៨,៧៤ប៊ីលានដុល្លារទៀតផងក្នុងឆ្នាំនេះ ដោយប្រទេសចិនស្មើ១ភាគ៣នៃគ្រឿងយន្តទាំងអស់ក្នុងវិស័យឧស្សាហកម្ម ។ កាលពីឆ្នាំ២០១៧ ការលក់គ្រឿងយន្តទាំងនេះបានកើនឡើង៣០,២% មកស្មើ៥,១២ប៊ីលានដុល្លារផងដែរ ។
KIET បានឲ្យដឹងទៀតថា រដ្ឋាភិបាលចិនកំពុងតែចូលរួមខិតខំប្រឹងប្រែងដើម្បីស្ថាបនាវិស័យគ្រឿងយន្ត ខណៈដែលពួកគេចង់ក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខមួយក្នុងផ្នែកផលិតកម្ម និងបានផ្តោតធនធានដែលមានលើគោលដៅនេះជាដើម ។
វិទ្យាស្ថានខាងលើបាននិយាយថា៖«ប្រទេសចិនបានរៀបចំគម្រោងអភិវឌ្ឍន៍រយៈពេល៣ឆ្នាំដើម្បីស្ថាបនាគ្រឿងយន្តក្នុងវិស័យផ្ទះវ័យឆ្លាត និងវិស័យសាធារណៈជាដើម រួមទាំងសម្រាប់ផ្នែកសុខាភិបាល និងការឆ្លើយតបបន្ទាន់ផងដែរ »។ ពួកគេបានបន្តថា ប្រទេសចិនបានវិនិយោគយ៉ាងសកម្មលើផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍព្រមទាំងទិញក្រុមហ៊ុនបរទេសដែលជាប់ទាក់ទិនដើម្បីធានាដល់ការគ្រប់គ្រងទីផ្សារទៀតផង។
KIET បានបន្ថែមថា ខណៈដែលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤បានមកដល់ កូរ៉េខាងត្បូងត្រូវតែបង្កើនភាពប្រកួតប្រជែងក្នុងផ្នែកថ្មីៗដែលអាចជំរុញដល់ការលូតលាស់ និងការបង្កើតថ្មី ដោយមានផ្នែកគ្រឿងយន្តអចូលរួមដល់គោលជំហររបស់ប្រទេសក្នុងការបន្តទៅមុខ ៕
ចែករំលែកព័តមាននេះ