ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ថ្ងៃ Singles’ Day លក់​បាន​ជិត​25​ប៊ី​លាន​ដុល្លារ​

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន E-commerce ដ៏​ធំ​របស់​ចិន​គឺ Alibaba Group Holding Ltd បាន​សម្រេច​គោលដៅ​លក់​កាលពី​ឆ្នាំ​២០១៧…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន E-commerce ដ៏​ធំ​របស់​ចិន​គឺ Alibaba Group Holding Ltd បាន​សម្រេច​គោលដៅ​លក់​កាលពី​ឆ្នាំ​២០១៧ នៅ​ថ្ងៃ Singles’ Day ឬ​ថ្ងៃ​របស់​អ្នក​នៅ​លីវ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ។ ក្រុមហ៊ុន​នេះ​លក់​បាន​ច្រើន​ជាង​២៤.១៥​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​នៅ​ក្នុងអំឡុងពេល​ក្រោម​១៦​ម៉ោង ។

ថ្ងៃ Singles’ Day ក៏​អាច​ហៅ​បាន​ថា ជា​ថ្ងៃ​១១​ពីរ​ដង គឺជា​កម្មវិធី​លក់​បញ្ចុះតម្លៃ​លើ​អ៊ីន​ធើ​រ​ណេ​ត​ដ៏​ធំ​ជាងគេ​លើ​ពិភពលោក ។ កម្មវិធី​នេះ មាន​ប្រភព​មក​ពី​ពិធីជប់លៀង​របស់​សិស្ស​ដើម្បី​អបអរ​ការ​នៅ​លីវ ប៉ុន្តែ​បាន​ក្លាយទៅជា​កម្មវិធី​លក់​បញ្ចុះតម្លៃ​ដ៏​ធំ​មួយ ។

ក្រុមហ៊ុន​នេះ​លក់​បាន​ប្រមាណ​៩,៩​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​១​ម៉ោង​ដំបូង​នៃ​ថ្ងៃ Singles’ Day ឬ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២១%​។ ផលិតផល​ដែល​លក់​បាន​ច្រើន​ជាងគេ​រួម​មាន​ស្មា​ត​ហ្វូ​ន និង​គ្រឿ​អង​អេ​ឡិច​ត្រូ​និក​ដទៃ ខណៈ​ដែល​ម្សៅ​ទឹកដោះគោ និង​កន្ទប់​ក្មេង​ក៏​មាន​ប្រជាប្រិយភាព​ដែរ ។

អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​មាន​កំណើន​ខ្ពស់​ពិតមែន​ក្តី ការ​លក់​អាច​នឹង​ត្រូវ​បាន​ប៉ះពាល់​ដោយ​ឧបសគ្គ​សេដ្ឋកិច្ច និង​ការ​ប្រកួតប្រជែង​ថ្មី​ៗ​ពី​កម្មវិធី​លក់​បញ្ចុះតម្លៃ​ដទៃ ។

លោក Pedro Yip មក​ពី​ក្រុមហ៊ុន​ប្រឹក្សា Oliver Wyman បាន​ឲ្យ​ដឹង​ថា ៖« ព្រោះតែ​មានកម្ម​វិធី​លក់​បញ្ចុះតម្លៃ​កាន់តែ​ច្រើន​ក្នុង​មួយ​ឆ្នាំ អតិថិជន​មិន​គិត​ថា​ថ្ងៃ ១១​ពីរ​ដង​ជា​ឱកាស​តែ​មួយ​ក្នុង​ការ​ទិញ​ផលិតផល​ក្នុង​តម្លៃ​ល្អ​ទេ »​។

បើ​ទោះជា​ការ​លក់​នៅ​រក្សា​លំនឹង​បាន​ល្អ​ពិតមែន​ក្តី តម្លៃ​ភាគហ៊ុន​របស់ Alibaba បាន​ធ្លាក់​ចុះ​អស់​១៦%​ទៅ​ហើយ​ក្នុងឆ្នាំនេះ ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​ដែល​ទាក់ទិន​នឹង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ។

កាលពី​ដើមខែ​នេះ ក្រុមហ៊ុន Alibaba បាន​ទម្លាក់​ការ​ព្យាករ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ព្រោះ​ការ​លក់​ផលិត​ផល​ធំ​ៗ​នឹង​ទទួល​រង​ការ​ប៉ះពាល់ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​កាត់​បន្ថយ​ប្រាក់​ចំណេញ​ដើម្បី​ទាក់ទាញ​យីហោ និង​អតិថិជន​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ