ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ពេក​ក្រៃ​ប្តី​ប្រពន្ធ​សុទ្ធតែ​ពិការ​បណ្តើរកូន​តូច​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជីវិត​គ្រួសារ​មួយ​ប្តី​ប្រពន្ធ​ពិការ​ដូច​គ្នា​មើលទៅ​ពិតជា​កំសត់​ពេក​ក្រៃ​នាង​ជា​ប្រពន្ធ​ស្វឹ​ត​ជើង​ទាំង​2​អង្គុយ​លើ​រទេះ រីឯ​បុរស​ជា​ប្តី​ស្វឹ​ត​ជើង​ម្ខាង​រុញ​រទេះ​ប្រពន្ធ​ផង​រើស​អេ​ត​ចាយ​ផង ថែម​ទាំង​បណ្តើរ​កូនស្រី​ដើរ​តាម​ទៀត ។​ ​គ្រួសារ​ដ៏​កំសត់​នេះ​បុរស​ជា​ប្តី​ឈ្មោះ សួន ទិ​ត្យ អាយុ​30​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ជីវិត​គ្រួសារ​មួយ​ប្តី​ប្រពន្ធ​ពិការ​ដូច​គ្នា​មើលទៅ​ពិតជា​កំសត់​ពេក​ក្រៃ​នាង​ជា​ប្រពន្ធ​ស្វឹ​ត​ជើង​ទាំង​2​អង្គុយ​លើ​រទេះ រីឯ​បុរស​ជា​ប្តី​ស្វឹ​ត​ជើង​ម្ខាង​រុញ​រទេះ​ប្រពន្ធ​ផង​រើស​អេ​ត​ចាយ​ផង ថែម​ទាំង​បណ្តើរ​កូនស្រី​ដើរ​តាម​ទៀត ។​

​គ្រួសារ​ដ៏​កំសត់​នេះ​បុរស​ជា​ប្តី​ឈ្មោះ សួន ទិ​ត្យ អាយុ​30​ឆ្នាំ ប្រពន្ធ​ឈ្មោះ ពៅ ធីតា អាយុ​29​ឆ្នាំ និង​មានកូន​ស្រី​ម្នាក់​អាយុ​4​ឆ្នាំ​ឈ្មោះ ចាន់ សំណាង ។ គ្រួសារ​នេះ​អះអាង​ថា សុំ​ដី​គេ​សង់​ខ្ទម​មួយ​រស់នៅ​ក្នុងភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​បុរស​ជា​ប្តី​ស្វឹ​ត​ជើង​ឆ្វេង ឯ​នាង​ជា​ប្រពន្ធ​ស្វឹ​ត​ជើង​ទាំង​សងខាង​អះអាង​ថា ស្វឹ​តតាំង​ពី​កំណើត​ដោយសារ​កើត​ជម្ងឺ ។ ក្រៅពី​ស្ត្រី​ពិការ​លើ​រទេះរុញ​ក៏​មានកា​រ៉ុ​ង​ផ្ទុក​អេ​ត​ចាយ​ធំ​មួយ​នៅ​ពី​ខាង​មុខ​នាង​ថែម​ទៀត ។ បុរស​ជា​ប្តី​រុញ​រទេះ​បណ្តើ​រើស​អេ​ត​ចាយ​បណ្តើ​ខណៈ​កូនស្រី​វ័យ​4​ឆ្នាំ​ដើរ​តាម​រទេះ​មើលទៅ​ពិតជា​គួរ​ឲ្យ​ស​ង្វែ​ក​ណាស់ ។​

​ជួប​សម្ភាស​ផ្ទាល់​គ្រួសារ​មួយ​នេះ​អះអាង​ថា ក្រៅពី​របរ​រើស​អេ​ត​ចាយ​ពួក​គេ​គ្មាន​របរ​អ្វី​ទៀត​ឡើយ​​ហើយ​ថា ទើប​មក​រស់នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់ 3​ទៅ​4​ខែ​តែ​ប៉ុណ្ណោះ​ពី​មុន​រស់នៅ​ឯ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដើរ​រើស​អេ​ត​ចាយ​ដូច​គ្នា លុះ​ម្ចាស់​ដី​គេ​ត្រូវការ​លក់​ពួក​គេ​ក៏​ចាកចេញ ។​

​គ្រួសារ​នេះ​បន្ត​ថា មុន​ពេល​មក​ដល់​តំបន់​ព្រំដែន​គ្មាន​សា​ហ៊ុយ​ធ្វើ​ដំណើរ​ទេ​គឺ​សុំ​រថយន្ត​គេ​ជិះ​ជា​បន្តបន្ទាប់ ។ អ្វី​ដែល​ស្តាប់​ទៅ​មហា​កំសត់​ទ្វេរ​ដងនោះ​បុរស​ជា​ប្តី​ថា ខ្លួន​ជា​អ្នក​ខេត្តបន្ទាយមានជ័យ​ឱ​ពុក​ម្តាយ​ទៅ​ប្រទេស​ថៃ​បាត់​ដំណឹង​ឈឹង​ជា​យូរ​ឆ្នាំ​ហើយ ។ ចំណែក​នាង​ជា​ប្រពន្ធ​ប្រាប់​ថា ជា​អ្នក​ខេត្តកំពង់ឆ្នាំង និង​ជា​ក្មេង​កំព្រា​ឱ​ពុក​ម្តាយ​ស្លាប់​ចោល​អស់​គ្មាន​បងប្អូន ។​

​ប្តី​ប្រពន្ធ​1​គូរ​នេះ​និយាយ​ថា ការ​ជួប​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​បាន​រៀប​ការ​ឬ​សែនព្រេន​អ្វី​ទេ​ហើយ​បាន​គ្នា​ក្នុងអំឡុងពេល​នៅ​រៀន​នៃ​មណ្ឌល​អង្គការ​មួយ​ឯ​ភ្នំពេញ ។​

​អ្នកស្រុក​និយាយ​ថា គ្រួសារ​មួយ​នេះ​ពេល​ខ្លះ​ត្រូវ​គេ​ជួយ​បាយ​ទឹក​ពេល​ខ្លះ​ក៏​គេ​ជួយ​ជា​ថវិការ​គ្រាន់​ដោះស្រាយ​ក្រពះ​មួយ​គ្រា​ៗ ។​

​គ្រួសារ​ខាងលើ​អំពាវនាវ​សុំ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​មេត្តា​ជួយ​ពួក​គាត់​ផង​ព្រោះ​គ្មាន​អ្វី​ជាទី​ពឹង​ទេ​ក្រៅពី​របរ​នាំ​គ្នា​រើស​អេ​ត​ចាយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ