ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៤ ខ្ទេច​ទាំង​សងខាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សំភារៈ​សិក្សា បណ្តាល​អោយ​រង​របួសធ្ងន់​ស្ត្រី​ម្នាក់ និង​រង​ការ​ខូចខាត​រថយន្ត​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ស្ថិត​នៅ​ភូមិ​អង្គ​កែវ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សំភារៈ​សិក្សា បណ្តាល​អោយ​រង​របួសធ្ងន់​ស្ត្រី​ម្នាក់ និង​រង​ការ​ខូចខាត​រថយន្ត​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ស្ថិត​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ជា​ប្រភេទ​ដឹក​ប្រេងឥន្ធនៈ​តេ​លា ពណ៌​ស​ឆ្នូត​ខៀវ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៦៤៦៩​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថយន្ត​ដឹក​សំភារៈ​សិក្សា ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៤៥៨០ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ជិះ​គ្នា​២​នាក់ (​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​) បាន​រង​របួសធ្ងន់​ស្ត្រី​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស ដែល​ជា​រថយន្ត​ដឹក​សំភារៈ​សិក្សា ដែលមានស្ត្រីម្នាក់ជាអ្នក​រួម​ដំណើរ និង​បុរសម្នាក់ជាអ្នក​បើកបរ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​តេ​លា បាន​បើក​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង បណ្តាល​អោយ​រថយន្ត​ដឹក​សំភារៈ​សិក្សា​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ត្រូវ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​តេ​លា បុក​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​បាន​បួង​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​រៀង​ៗ​ខ្លួន បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​កាម​រី​ឆ្លាម រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ចំណែក​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​បាន​សន្លប់​មួយភាំង លុះ​ពេល​គាត់​ដឹងខ្លួន​វិញ​និយាយ​ក្នុង​ស្ថានភាព​ស្មារតី​មិន​នឹងន ដោយ​គាត់​បាន​និយាយ​ថា គាត់​បើកបរ​រថយន្ត​តែ​ម្នាក់ឯង​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​បានឃើញ​ស្ត្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ជិះ​ក្នុង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​នោះ​ផង​ដែរ ។ រីឯ​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង​។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​តេ​លា​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិ
យាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​និង​ស្ទូច​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ