ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ម្នាក់​ពីក្រោយ​ហើយ នៅ​ត្រឡប់​មក​ទារ​សំណង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បាន​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដេញ​តាម​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​បណ្តាល​ឲ្យ​រង​របួស​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​ហាង​ដូ​មី​ណូ​ភី​ហ្សា តាម​បណ្តោយ​ផ្លូវ​២៦១ កែង​និង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បាន​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដេញ​តាម​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​បណ្តាល​ឲ្យ​រង​របួស​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​ហាង​ដូ​មី​ណូ​ភី​ហ្សា តាម​បណ្តោយ​ផ្លូវ​២៦១ កែង​និង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៨៩១៧​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ដេញ​តាម​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត តែ​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ​។

លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​រថយន្ត​ម៉ាក​ព្រូស​ខាងលើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​បុរស​ម្នាក់​ដែល​ជា​អ្នក​លាងចាន​នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង ដែល​កំពុង​ដើរ​តែ​ម្នាក់ឯង​នៅ​លើ​ចិញ្ចើម​ផ្លូវ ទើបតែ​ចេញពី​កន្លែងធ្វើការ​នៅ​ក្បែរ​នោះ គោលបំណង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ បណ្តាល​ឲ្យ​អ្នក​ថ្មើរជើង​រង​របួស​បែកក្បាល និង​រយះ​ចង្ការ ចំណែកឯ​រថយន្ត​ម៉ាក​ព្រូស​បាន​រង​ការ​ខូចខាត​ដាច់​កញ្ចក់​មើល​ក្រោយ​ចំហៀង​ខាងឆ្វេង​។ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ដោយឡែក​បុរស​រង​គ្រោះ​ដែល​ជា​អ្នក​ថ្មើរជើង​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​ឯង​មន្ទីរ​ព្រះ​កុ​សុ​មះ​ភ្លាម​ៗ​ផង​ដែរ ។

មួយ​ស្ទុះ​ក្រោយ​ក៏​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើករថយន្ត​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ​ក្នុង​គោលបំណង​មក​ទារ​សំណង​ពី​ជន​រង​គ្រោះ តែ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​។

ក្រោយ​ពេល​កើតហេតុ​ក៏​មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​និង​សម្របសម្រួល​ជាមួយ​ភាគី​រង​គ្រោះ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចេញ​សំណង​ចំនួន​១៥០​ដុល្លារ​អោយទៅ​ភាគី​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ