ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​ថ្ងៃ​ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​២១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​កើត​ឡើ​១៤​លើក​(​យប់​៣​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៣​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​កើត​ឡើ​១៤​លើក​(​យប់​៣​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៥​លើក ស្លាប់​៣​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​៣​លើក​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​, គោ​យន្ត​២​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​៤​គ្រឿង​, គោ​យន្ត​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​, ផ្លូវ​ខេត្ត​៥​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​២​នាក់ ,​ខេត្តកំពង់ឆ្នាំង​១​លើក ស្លាប់​១​នាក់​,​ក្រចេះ​១​លើក ស្លាប់​១​នាក់​, ខេត្ត​រតនគីរី​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់​របួស​៣​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣១៧២​គ្រឿង​(​ម៉ូតូ​៥៧%), មធ្យោបាយ​ល្មើស​៥១៨​គ្រឿង​(​ម៉ូតូ​៧២%), អប់រំ​២១០​គ្រឿង​(​ម៉ូតូ​៤១%),​មធ្យោបាយ​ពិន័យ​៣០៨​គ្រឿង (​ម៉ូតូ​៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៨០០​គ្រឿង​,​អប់រំ​១៤៩​គ្រឿង​, ពិន័យ​ចំនួន​សរុប​១៧៨​គ្រឿង (​មួក​១២០​គ្រឿង​, កញ្ចក់​៤៥​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១៣​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ