ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុយម៉្លេះ…អ្នកបើក​នៅស្ងៀមក៏ត្រូវបាត់ជីវិត

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ អ្នកបើកបរ​រថយន្ត​បែនម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ទូ​កុងតឺន័រ​ធ្លាក់​សង្កត់​លើ ខណៈ​ឈប់​រថយន្ត​ចត​នៅ​ចិញ្ចើម​ផ្លូវ ។​ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថ…

ខេត្តកំពង់ស្ពឺ ៖ អ្នកបើកបរ​រថយន្ត​បែនម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ទូ​កុងតឺន័រ​ធ្លាក់​សង្កត់​លើ ខណៈ​ឈប់​រថយន្ត​ចត​នៅ​ចិញ្ចើម​ផ្លូវ ។​ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថ យន្ត​និង​ទូ​កុងតឺន័រ​នៅ​កន្លែង​កើតហេតុ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល យក​ទៅ​ធ្វើបុណ្យ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៦៩ និង​លេខ​៧០ ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរី​វន្ត​ស្រុក​ភ្នំស្រួច ។ ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ម៉ាក​ហ្វុ​៊​យសូ ពណ៌​.សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ តាកែវ៣A-០៧២៨ បើក​មក​ពី​ទិស​លិច បាន​អែប​មក​ខាងឆ្វេង​ដៃ ​រក​កន្លែង​ចត ។

នៅ​ពេល​អែបមក​ចិញ្ចើម​ផ្លូវ​នោះ ស្រាប់តែ​ធ្លាក់​ទូ​កុងតឺន័រ​ចំ​លើក្បាល​រថយន្ត​បែន​ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ​PP២១១៨​ (​ដែល​ឈប់​នៅ​ខាងជើង​ផ្លូវ​) បណ្តាល​ឱ្យ​សង្កត់​ស្លាប់​អ្នកបើកបរ​រថយន្ត​បែន​ដែល​អង្គុយ​នៅ​ក្នុង​កា​ប៑ី​ន ។

ជន​រង​គ្រោះ​ឈ្មោះ ជា ពេញ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គិរី​វន្ត ស្រុក​ភ្នំស្រួច ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ ក្រោយ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ក៏​ចុះ​រត់គេច​ខ្លួន​បាត់ ៕ ​

អត្ថបទសរសេរ ដោយ