ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ប្រទេស​ពង្រឹង​ការ​គ្រប់គ្រង​ព្រំដែន ព្រោះតែ​ជំងឺ​ផ្តាសាយ​ជ្រូក

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េ​ខាងត្បូង ចិន និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ពង្រឹង​ការ​គ្រប់គ្រង​ព្រំដែន​ដើម្បី​ធានា​ថា​ការ​រាតត្បាត​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​ក្នុង​ប្រទេស​ចិន​នឹង​មិន​មក​ដល់​ឧបទ្វីប​កូរ៉េ។ ការ​ព្រមព្រៀង​ខាងលើ​ត្រូវ​បាន​សម្រេច​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កូរ៉េ Lee Gae-ho និង​ភាគី​ខាង​ប្រទេស​ចិន…

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េ​ខាងត្បូង ចិន និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ពង្រឹង​ការ​គ្រប់គ្រង​ព្រំដែន​ដើម្បី​ធានា​ថា​ការ​រាតត្បាត​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​ក្នុង​ប្រទេស​ចិន​នឹង​មិន​មក​ដល់​ឧបទ្វីប​កូរ៉េ។ ការ​ព្រមព្រៀង​ខាងលើ​ត្រូវ​បាន​សម្រេច​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កូរ៉េ Lee Gae-ho និង​ភាគី​ខាង​ប្រទេស​ចិន និង​ជប៉ុន នៅ​រដ្ឋធានី​ប៉េ​កាំ​ង ។

អ្នក​ទាំង​បី​រូប​បាន​សន្យា​ថា នឹង​ខិតខំ​បន្ថែម​ក្នុង​ផ្នែក​ចែករំលែក​ព័ត៌មាន​សុខភាព​សត្វ ការ​តាមដាន រាយការណ៍ និង​ការ​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ ព្រមទាំង​ការ​សហការ​ស្រាវជ្រាវ​លើ​ជំងឺ​សត្វ​ឆ្លង​ព្រំដែន​ជាដើម ។  ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង​ក្នុង​រយៈពេល​២​ថ្ងៃ បន្ទាប់​ពី​ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រីក​រាតត្បាត​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​នៅ​ខេត្ត Fujian នៃ​ប្រទេស​ចិន ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​មក​ថា ក្នុង​ចំណោម​ជ្រូក​ទាំង​៤.៥២១​ក្បាល​ដែល​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​មួយ​នៅ​ក្រុង Putian មាន​ជ្រូក​៨៥​ក្បាល​ដែល​បាន​ឆ្លង​ជំងឺ និង​ងាប់ ។ កាលពី​ខែសីហា​កន្លង​មកនេះ ជំងឺ​ផ្តាសាយ​ជ្រូក​បាន​រាតត្បាត​នៅ​ក្រុង Senyang ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ទាំង​បី​រូប​បាន​ព្រមព្រៀង​ថា នឹង​ប្រារព្ធ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផ្នែក​ចិញ្ចឹមសត្វ​ដើម្បី​ចែករំលែក​គោលនយោបាយ និង​ស្ថាន​ការ​នៃ​វិស័យ​ចិញ្ចឹមសត្វ ព្រមទាំង​ផ្លាស់​ប្តូរ​គំនិត​ជាដើម ។

យោង​តាម​អង្គការ​អាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តា​យ​សាយ​ជ្រូក​នៅឡើយ​ទេ ហើយ​ជំងឺ​នេះ​មិន​គំរាមកំហែង​ដល់​សុខភាព​មនុស្ស​ឡើយ ។

ប្រទេស​ចិន​បាន​សម្លាប់សត្វ​ជ្រូក​ច្រើន​ជាង ២,៤​ម៉ឺន​ក្បាល​ទៅ​ទៀត​ក្នុង​ខេត្ត​ចំនួន​៤ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​កុំ​ឲ្យ​រីកសាយ​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ