ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកពីស្ពានតូចពេក ទើបពិបាកបើកឆ្លង​…តែគាត់និយាយទាំង​ស្រវឹងទេ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា បាន​បើករថយន្ត​បុក​បង្កាន់ដៃស្ពាន ​ធ្វើ​ឲ្យ​រថយន្ត​ខ្ទាត​វិះ​ធ្លាក់​ទឹកអូរ ហើយ​ប្រាប់​សមត្ថកិច្ច​ថា មក​ពី​ស្ពាន​តូច​ពេក​ ពិបាក​បើក​ឆ្លងកាត់ ​ទើប​បុក​បែប​នេះ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា បាន​បើករថយន្ត​បុក​បង្កាន់ដៃស្ពាន ​ធ្វើ​ឲ្យ​រថយន្ត​ខ្ទាត​វិះ​ធ្លាក់​ទឹកអូរ ហើយ​ប្រាប់​សមត្ថកិច្ច​ថា មក​ពី​ស្ពាន​តូច​ពេក​ ពិបាក​បើក​ឆ្លងកាត់ ​ទើប​បុក​បែប​នេះ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា នៅ​តាម​ផ្លូវ​បេតុង ចំណុច​ស្ពាន​ទួល​លៀប ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២D-៦៣២៣ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ជិះ​គ្នា​២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ។ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និយាយ​ថា រថ
យន្ត​នេះ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​បុក​បង្កាន់ដៃស្ពាន​អូរ​ទួល​លៀប​ចាស់ បណ្តាល​ឲ្យ​បាក់​បង្កាន់ដៃស្ពាន​ធ្លាក់​ចូល​អូរ ។ ចំណែក​រថយន្ត​វិញ​បែក​ពោង​សុវត្ថិភាព​និង​ខ្ទាត​ទៅ​ទទឹង​ផ្លូវ ដោយ​កង់​រថយន្ត​គង​លើ​ស្ពាន​មួយ​កំណាត់​មុខ​វិះ​ធ្លាក់​ទឹកអូរ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈនោះ​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ហើយ​សួរនាំ​អ្នកបើកបរ​ថា ​ពី​ការ​បុក​បង្កាន់ដៃស្ពាន ត្រូវ​បាន​ប្រាប់​ថា ​ស្ពានធ្វើ​តូច​ពេក​ពិបាក​បើកបរ​ណាស់ ។ ចំណែកឯ​មិត្តភក្តិ​អ្នកបើកបរ​វិញ​និយាយ​ទៅ​កាន់​សមត្ថកិច្ច​ថា និយាយ​ច្រើន​ម្លេ​៉ះ ម៉េច​ចង់វាយ​មួយ​ស្មើ ។

ដោយ​ដឹង​ថា ពួក​គេ​ស្រវឹង​និយាយ​លែង​ដឹងខុស​ត្រូវ​បែប​នេះ នគរបាល​ប៉ុស្តិ៍​ក៏​លែង​សួរនាំបន្ត ចៀសវាង​មាន​បញ្ហា​មិនល្អ​កើតឡើង ។ បន្ទាប់មក នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្ទូច​រថយន្ត​ខាងលើ​ទុក​ប្រគល់​ឲ្យ​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សាទុក ដោយ​នាំ​ទាំង​អ្នកបើក​បរ​ទៅ​ផង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ខណៈ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​អ្នកបើកប​រថយន្ត​នោះ គេ​ឃើញមាន​តំណាង​ជិះ​រថយន្ដ​ទំនើប​១​គ្រឿង បាន​សុំ​ខាង​ផ្នែក​សណ្តាប់ធ្នាប់​រាជធានី​ភ្នំពេញ ដើម្បី​សម្របសម្រួល​នៅ​កន្លែង​កើតហេតុ​កុំ​ឲ្យ​ពិនិត្យ​ជាតិ​ស្រវឹង​អី ។

ជា​ចុង​ក្រោយ នគរបាល​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ សម្រេច​ប្រគល់​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​​យក​រថយន្ត​ទៅ​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើ​កិច្ចសន្យា​ជួសជុល​បង្កាន់ដៃស្ពាន​សង​ហើយ ចាំ​ប្រគល់​រថយន្ត​ឲ្យ​វិញ ៕

អត្ថបទសរសេរ ដោយ