ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ត្រូវការ​បច្ចេកវិទ្យា​ដើម្បី​លើកកម្ពស់​វិស័យ​ទឹក​ស្អាត

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អ្នកជំនាញ​បាន​និយាយ​នៅ​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ថា វៀតណាម​ត្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង ការ​ហ្វឹកហ្វឺន​កម្លាំង​ពលកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​បង្ហូរទឹក ដើម្បី​ត្រៀមខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ លោកស្រី Mai…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អ្នកជំនាញ​បាន​និយាយ​នៅ​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ថា វៀតណាម​ត្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង ការ​ហ្វឹកហ្វឺន​កម្លាំង​ពលកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​បង្ហូរទឹក ដើម្បី​ត្រៀមខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។

លោកស្រី Mai Thi Lien Huong មក​ពី​ក្រសួង​សំណង់​បាន​និយាយ​ថា ឧស្សាហកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត និង​បង្ហូរទឹក​របស់​វៀតណាម កំពុង​អនុវត្ត​វិធីសាស្ត្រ​បច្ចេកវិទ្យា​ខ្ពស់ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ។ ទោះជា​យ៉ាងណា វា​ត្រូវ​បាន​ប្រឈម​នឹង​បញ្ហា ដូច​ជា​ការ​ផ្តល់​ថវិកា​នៅ​មាន​កម្រិត ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បំពុល​ជាដើម ។

លោកស្រី​បញ្ជាក់​ថា​៖« ការ​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​ឆ្លាត​វៃ​សម្រាប់​ការ​គ្រប់គ្រង​ការ​ចែកចាយ​ទឹក គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទឹក​ស្អាត​ដែល​មាន​និរន្តរភាព » ។

លោក Nguyen Viet Anh នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បរិស្ថាន បាន​មាន​ប្រសាសន៍​ថា ឧស្សាហកម្ម​បច្ចេកវិទ្យា​4.0 ដូច​ជា​បច្ចេកវិទ្យា​គណនា​ពពក ការ​បោះពុម្ព​3D និង​បច្ចេកវិទ្យា AI អាចយ​កមក​ប្រើ​រួម​ជាមួយ​ការ​ប្រមូល​និង​កែ​ច្នៃ​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ប្រព័ន្ធ​បង្ហូរទឹក ។ លោក​ថា ៖« ឧបករណ៍​វៃឆ្លាត ដូច​ជា ក្បាលវ៉ាល់​ក្នុង​បំពង់​បង្ហូរទឹក អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​តាមដាន​ការ​លេច​ចេញ​នៃ​ទឹក​តាម​ទុ​យ​យោ »​។

សមត្ថភាព​របស់​វៀតណាម​ក្នុង​ការ​ផលិត​នូវ​ផលិតផល​គ្រប់គ្រង​ទឹក​មាន​ភាព​វៃឆ្លាត នៅ​មាន​កម្រិត​នៅឡើយ ហើយ​ប្រព័ន្ធ​ឆ្លាត​វៃ​ត្រូវការ​ទិន្នន័យ​ច្រើន​ពេក ដែល​អាច​នឹង​ពិបាក​ក្នុង​ការ​ប្រមូល និង​គ្រប់គ្រង។

ប្រព័ន្ធ​គ្រប់គ្រង​ការ​ត្រួតពិនិត្យ និង​ការ​ប្រមូល​ទិន្ន័យ ចាំបាច់​ត្រូវធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​ប្រមូល​ទិន្នន័យ និង​ការ​គ្រប់គ្រង​បណ្តាញទឹក​ល្អ​ប្រសើរ​ជាង​មុន ។ មូលដ្ឋាន​ទិន្នន័យ និង​សេវា​អតិថិជន គួរតែ​ផ្លាស់​ប្តូរ​ពី​ក្រដាស​ស្នាម​ដោយ​ដៃ និង​ត្រូវ​បាន​ឌី​ជី​ថ​ល​បន្ថែម​ទៀត ។

ប្រទេស​វៀតណាម​គួរតែ​ធ្វើការ​ឆ្ពោះទៅ​រក ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​និង​ប្រព័ន្ធ​បង្ហូរទឹក ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ទឹក​និង​បរិមាណ​ទឹក ការ​ព្យាករ​អាកាសធាតុ និង ការ​កំណត់​បញ្ហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ