ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឆាយ បូ​រ៉ា អន់ចិត្ត​លាឈប់​ពី​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​បរាជ័យ​ក្នុង​ការ​ចាក់​បញ្ចាំងភាពយន្ត​រឿង «​ឃ្លា​តទៅ​សែន​ឆ្ងាយ​» របស់​ខ្លួន លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​លាឈប់​ពី​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ។ លោក​ឆាយ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​បរាជ័យ​ក្នុង​ការ​ចាក់​បញ្ចាំងភាពយន្ត​រឿង «​ឃ្លា​តទៅ​សែន​ឆ្ងាយ​» របស់​ខ្លួន លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​លាឈប់​ពី​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ។

លោក​ឆាយ បូ​រ៉ា បាន​ស្នើ​សុំ​សាលសន្និសីទ​ចតុម្មុខ ដើម្បី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង «​ឃ្លា​តទៅ​សែន​ឆ្ងាយ​» នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ការ​ចាក់​បញ្ចាំង​នេះ​ក្នុង​បំណង​រៃ​អង្គាសប្រាក់​សម្រាប់​ជួយ​ទ្រទ្រង់​សមាគម​ភាពយន្ត​កម្ពុជា​ដែល​រូប​លោក​ជា​ប្រធាន ។

លោក​ឆាយ បូ​រ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ធ្វើ​លិខិត​ជូន​សមាគម​ភាពយន្ត​កម្ពុជា​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​សូម​គោរព និង​ជូនដំណឹង​ដល់​សមាជិកសមាគម​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ខ្ញុំ​បាន​សម្រេចចិត្ត​លាលែង​ពី​ប្រធាន​សមាគម​ហើយ ។ ខ្ញុំ​បាន​ជម្រាប​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល ដើម្បី​ធ្វើ​សន្និបាត បោះ​ឆ្នោត​រើស​ប្រធាន​ថ្មី ។ ខ្ញុំ​រង់ចាំ​គាត់​កំណត់​ថ្ងៃ​សន្និបាត​» ។

ស្រប​ពេល​នេះ​លោក​ឆាយ បូ​រ៉ា បាន​ជូនដំណឹង​ដល់​ផលិតករ​ភាពយន្ត ដែល​ជា​សមាជិក សមាគម​ទាំងអស់ ពី​កម្មវិធី​សប្បុរសធម៌​ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​សមាគម ត្រូវ​បាន​លុប​ចោល ព្រោះតែ​មិន​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សាលសន្និសីទ​ចតុម្មុខ​ឲ្យ​បាន​ទាន់​ពេលវេលា ។

លោក​ឆាយ បូ​រ៉ា បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា នៅ​អាណត្តិ​ទី​១ និង​ជាប់​ជា​ថ្មី​នៅ​អាណត្តិ​ទី​២​នេះ ។

មុន​ពេល​ប្រកាស​លាចាក​តំណែង​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​នេះ លោក​ឆាយ បូ​រ៉ា បាន​ប្រកាស​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​«​ឃ្លា​តទៅ​សែន​ឆ្ងាយ​»​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​ចតុម្មុខ ។ ភាពយន្ត​នេះ​ជា​ស្នាដៃ​ផលិត​របស់​លោក ។

ខ្សែភាពយន្ត​រឿង «​ឃ្លា​តទៅ​សែន​ឆ្ងាយ​» បាន​ទទួល​ពានរង្វាន់​ចំនួន​៧​ពី​មហោស្រព​ភាពយន្ត​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ។ ខ្សែភាពយន្ត​នេះ​និទាន​ពី​ខ្សែជីវិត​ក្រុម​គ្រួសារ​លោក​ឆាយ បូ​រ៉ា នៅ​ក្នុង​របប​ខ្មែរក្រហម ។ តួឯក​ស្រី​ក្នុង​រឿង​លោកស្រី កូវ សុធា​រី សាស្ត្រាចារ្យ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​ភរិយា​លោក​ឆាយ បូ​រ៉ា ។

ខ្សែភាពយន្ត​រឿង​«​ឃ្លា​តទៅ​សែន​ឆ្ងាយ​»​ធ្លាប់​យក​ទៅ​បញ្ចាំង​នៅ​៧​ប្រទេស សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន អ៊ីតា​លី អា​ល្លឺ​ម៉​ង់ សិង្ហ​បុរី និង​ថៃ ។ បន្ទាប់​មក​លោក​ឆាយ បូ​រ៉ា ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ