ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ទទួល​បាន​លទ្ធផល​ផ្លែផ្កាគួរ​ជាទី​មោ​ទ​នៈ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​មហាសន្និបាត​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៃ​ទី​ក្រុងប៉ារីស សាធារណៈរដ្ឋ​បារាំង​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​នេះ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​មហាសន្និបាត​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៃ​ទី​ក្រុងប៉ារីស សាធារណៈរដ្ឋ​បារាំង​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​នេះ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​អនុញ្ញាត​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មក​នូវ​ផ្លែផ្កា​មួយ​ចំនួន​ធំ​សម្រាប់​ប្រទេស​ជាតិ និង​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​វិល​ត្រឡប់​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​យើង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ចំនួន​៤​ចំណុច​ក្នុង​នោះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទី​ក្រុងប៉ារីស​ដែល​ទទួល​ដោយ​លោកស្រី Pauline CARMONA អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​បារាំង ។ ក្នុង​នោះ​លោកស្រី​បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​.​បារាំង ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​ទី​ក្រុងប៉ារីស និង​ការ​សន្យា​ផ្តល់​ជំនួយ​មក​រាជធានី​ភ្នំពេញ ។ យើង​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិ​ន្រៃ្ត​យ៍​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៨៨ និង​កិច្ចប្រជុំ​ពេញអង្គ​របស់ AIMF លើក​ទី​៣៨ នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង ដែល​មានការ​រួម​ពី​បណ្តាល​ទីក្រុង​ចំនួន​២៩៤​ប្រទេស ហើយ​បាន​អនុម័ត​ឲ្យ​ការ​ប្រជុំ​របស់ AIMF លើក​ទី​៣៩ នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

លោក​អភិបាល​រាជធានី​បន្ត​ថា នៅ​អាស៊ី​អាគ្នេយ៍​មាន​តែ​ទីក្រុង​ភ្នំពេញ​តែ​មួយ​គត់​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់ AIMF ហើយ​វា​មាន​សារ​ប្រយោជន៍ ដើម្បី​បង្ហាញ​ទៅ​ដល់​ប្រទេស​ជាង​២៨០ ពី​ភាពរឹងមាំ​របស់​យើង​បង្ហាញ​ពី​សក្តានុពល​ជូន​ទៅ​ប្រទេស​ទាំងនោះ​ពី​បញ្ហា​វិនិយោគ​បេតិកភណ្ឌ​ពិភពលោក​ដូច​ជា ប្រាសាទ​អង្គរ​ប្រាសាទសម្បូរព្រៃគុក ប្រាសាទព្រះវិហារ ដើម្បី​ទាក់ទាញ​ទេសចរណ៍ ជាដើម ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​កាត់​បន្ថយ​នូវ​ការ​បោកប្រាស់​របស់​អ្នកនយោបាយ​ផ្សេង​ៗ​ដែល​អ្នកនយោបាយ​ខ្លះ​បាន​យក​ប្រទេស​កម្ពុជា​ប្រជាជន​កម្ពុជា​ធ្វើ​ជា​ចំណាត់​ខ្មាំង និង​ធ្វើការ​បំផ្លើសការពិត​ជុំវិញ​បញ្ហា​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​យើង​បាន​ផ្សព្វផ្សាយ​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​កន្លង​មក​គេ​តែងតែ​បំផ្លើសការពិត​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​លើ​ឆាក​អន្តរជាតិ ។ នេះ​ជា​ជោគជ័យ និង​មោទនភាព​របស់​យើង​ដែល​មាន​សម្តេច​តេ​ជោ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​រហូត​ដល់​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បណ្តា​ប្រទេស​លើ​ពិភពលោក​មានការ​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ។ យើង​បាន​ជួប​ជាមួយ​លោកស្រី Pauline CARMONA អនុប្រធាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​សាធារណរដ្ឋ​បារាំង ដោយ​យើង​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ជូន​លោកស្រី ហើយ​លោកស្រី ក៏​បាន​លើក​ឡើង​ជុំវិញ​បញ្ហា​តម្រាយ​ផ្លូវ​ត្រាន់​វ៉េ​ក្នុង​ជំហាន​ទី​៣​នៅ​កម្ពុជា គឺ​ផ្លូវ​ព្រះ​មុនី​វង្ស ដែល​កិច្ច​ការងារ​ត្រូវធ្វើ​បន្ថែម​លើ​ការងារ​ដឹក​ជញ្ជូន​សាធារណៈ ។

លោក​អភិបាល​បន្ត​ថា នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី Anne Hidalgo អភិបាល​ទី​ក្រុងប៉ារីស គណៈប្រតិភូ​បាន​លើក​ឡើង​ដោយ​ស្នើ​សុំ​ឲ្យ​មានការ​ផ្តល់​ជំនួយ​បច្ចេកទេស​លើ​ការ​សិក្សា​បញ្ហា​បច្ចេកទេស​នៅ​រាជធានី​ភ្នំពេញ ។ លោកស្រី​អភិបាល​ទី​ក្រុងប៉ារីស​ក៏​បាន​ឯកភាព និង​សន្យា​ថា នឹង​ផ្តល់​ជំនួយ​នេះ​មក​ដល់​កម្ពុជា ។ កន្លង​មកនេះ​ទីក្រុង​ភ្នំពេញ​ក៏​បាន​ទទួល​ជំនួយ​សិក្សា​បច្ចេកទេស​ពី​ទី​ក្រុងប៉ារីស​ក្នុង​ការ​រៀបចំ​ប្លង់​មេ​ឆ្នាំ​២០៣៥ និង​ទទួល​បាន​នូវ​យកចិត្តទុកដាក់​ពី​ជំនួយ​របស់​ទី​ក្រុងប៉ារីស ហើយ​លោកស្រី​បាន​សន្យា​ថា នឹង​មក​បើក​កិច្ចប្រជុំ AIMF នៅ​ទីក្រុង​ភ្នំពេញ ហើយ​កិច្ចការ​នេះ​លោក​នឹង​ធ្វើ​សំណើសុំ​យោបល់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​លើ​ការ​ប្រារព្ធ​កិច្ចប្រជុំ AIMF ដើម្បី​ឆ្លង​បទ​ពិសោធន៍ និង​ការ​ចង្អុលបង្ហាញ​ពី​សម្តេច​តេ​ជោ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​កិច្ចប្រជុំ​ទទួល​បាន​ជោគជ័យ​ទទួល​បាន​កោតសរសើរ​ដល់ទី​ក្រុងភ្នំពេញ និង​ជា​កិត្តិយស​ដល់​ប្រជាជន​ខ្មែរ ។

ការ​ប្រារព្ធ​កិច្ចប្រជុំ AIMF ដែល​ទីក្រុង​ភ្នំពេញ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាង​សំខាន់ ដោយ​យើង​បាន​បង្ហាញ​ឲ្យ​អន្តរជាតិ​មើលឃើញ​ដល់​២៩៤​ទីក្រុង​ដែល​ចូលរួម​ប្រជុំ ហើយ​ទីក្រុង​ទាំងនោះ​ពេល​ត្រឡប់​ទៅ​វិញ​ពួក​គេ​នឹង​ផ្សព្វផ្សាយ​ថា ទីក្រុង​ភ្នំពេញ​យ៉ាងម៉េច​ដែរ​រយៈកាល​កន្លង​មក ពួក​គេ​ទទួល​បាន​តែ​សំឡេង​ម្ខាង​ពី​ទីក្រុង​ភ្នំពេញ ។ យើង​បង្ហាញ​ពី​ឧត្តមភាព​របស់​ទីក្រុង​ភ្នំពេញ​ដែល​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មកនេះ​ទីក្រុង​ភ្នំពេញ​បាន​ងើបឈរ​ឡើង​ដោយ​ខ្លួនឯង ពង្រឹង​ដោយ​ខ្លួនឯង និង​ធ្វើការ​អភិវឌ្ឍ​ជា​ជំហាន​ៗ​រហូត​ដល់ទី​ក្រុង​លើ​ពិភពលោក​ផ្តល់​កិត្តិយស​ឲ្យ​បើក​សម័យប្រជុំ​ពេញអង្គ​របស់​គណៈ​អចិន្ត្រៃយ៍​ទីក្រុង​និយាយ​ភាសា​បារាំង ។

លោក​អភិបាល​បាន​បញ្ជាក់​ថា ខណៈ​ដែល​លោក​បញ្ជាក់​ថា ក្រោយ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ទីក្រុង​និយាយ​ភាសា​បារាំង​ចប់​លោក​នឹង​នាំ​ពួក​គាត់​ទៅ​ទស្សនកិច្ច​នៅ​អង្គរវត្ត​ពួក​គាត់​បាន​សម្តែង​នូវ​ការ​សាទរ និង​ចង់​ស្គាល់​ណាស់​នូវ​បេតិកភណ្ឌ​ពិភពលោក ជា​ពិសេស​កៀរគរ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទ​ល្បី​ៗ​របស់​កម្ពុ​ជានា​ថ្ងៃ​អនាគត និង​ជា​ការ​សំខាន់​មួយទៀត​គឺ ពួក​គាត់​បានឃើញ​ថា កម្ពុជា​ពិតជា​មាន​សុខ​សន្តិភាព​មានការ​អភិវឌ្ឍ​រីក​លូតលាស់ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ក្នុង​រយៈកាល​៤០​ឆ្នាំ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ