ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់រវល់តែប្រឡែងគ្នា​ ពន្លះខ្ទេច​របងផ្ទះពលរដ្ឋ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​​ម្នាក់ជាអ្នក​​រួម​ដំណើរ ចំណែកនារីម្នាក់ទៀតជាអ្នក​បើក​បរ​​រថយន្ត​​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ស្រវឹង​តិចតួច ពេល​​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ផង រវល់​តែ​ប្រឡែង​គ្នា​ក្នុង​រថយន្ត​ ស្រាប់តែ​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​បាក់​ខ្ទេច ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ នារី​​ម្នាក់ជាអ្នក​​រួម​ដំណើរ ចំណែកនារីម្នាក់ទៀតជាអ្នក​បើក​បរ​​រថយន្ត​​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ស្រវឹង​តិចតួច ពេល​​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ផង រវល់​តែ​ប្រឡែង​គ្នា​ក្នុង​រថយន្ត​ ស្រាប់តែ​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​បាក់​ខ្ទេច ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​ក្បែរ​នឹង​មន្ទីរ​សាធារណការ​នឹង​ដឹក​ជញ្ជូន​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញនារី​២​នាក់​ក្នុងនោះនារី​ម្នាក់ជាអ្នក​រួម​ដំណើរ ​ចំណែក​នារី​​ម្នាក់ទៀត​ជាអ្នក​បើកបរ​រថយន្ត​​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​២Al-៤៤៨៥ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​។

លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​ស្តាំ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ជា​​កន្លែង​​ជួសជុល​ម៉ូតូ​ពេញទំហឹង ​បណ្តាល​អោយ​បាក់​ជញ្ជាំង​ផ្ទះ​មួយ​ផ្ទាំង​សង្កត់​លើ​ម៉ូតូ​ដែល​គេ​យក​មក​ឲ្យ​ជួសជុល​ចំនួន​៤​គ្រឿង ម៉ាស៊ីន​ម៉ូតូ​៣​គ្រឿង កង់​មួយ​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត សំណាងល្អ​ដែល​នៅ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ ។

នារីជា​អ្នក​បើករថយន្ត​បាន​និយាយ​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​អោយ​គាត់​បុក​ជ​ញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​គឺ​មក​ពី​មិត្ត​ភក្តិ​ដែល​ជិះ​ជាមួយ​គាត់​លេងសើច​ជាមួយ​គ្នា ​និ​ង​ប្រឡែង​គ្នា​ ហើយ​មិត្តភក្តិ​គាត់​ទាញ​ដៃ​គាត់​ ទើប​ធ្វើ​អោយ​គាត់​រេ​ចង្កូត​ទៅ​បុកជញ្ជាំងផ្ទះប្រជា​ពលរដ្ឋ​​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​លោក​ទេព ថា ជា​អនុសេនីយទោ  ទទួល​បន្ទុក​ខាង​ចរាចរ និង​​សណ្តាប់ធ្នាប់​ម្នាក់​ (រហស្សនាម​21C)បាន​មក​ចុះ​ដោះស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរ ដោយ​មិន​បាន​ពាក់​ឯកសណ្ឋាន​នោះ​ទេ​ គឺ​ស្លៀកពាក់​ស៊ី​វិលទៀត ​គ្រាន់តែ​អ្នក​សារ​ព​័ត៌​មាន​ចូល​ទៅ​សួរនាំ​រឿង​គ្រោះថ្នាក់​ចរាចរសោះ​ បែរជា​មក​សម្លុត​អ្នក​សារ​ព័​ត៌​មាន​ ហើយ​និយាយ​ថា​គាត់​មិនដឹង​ថា​រឿងហេតុ​អី​នោះ​ទេ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​លើក​ឡើង​ថា អោយ​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទឹកដី​របស់​គាត់​ គឺ​គាត់​តែងតែ​ចុះ​មក​ដោះស្រាយ​ ពេល​ណា​ក៏​ឃើញ​តែ​គាត់​ស្រវឹង​ដែរ ​ហើយ​លើក​នេះ​សង្ស័យ​តែ​គាត់​ស្រវឹង​ហើយ​មើលទៅ​ បានជា​ចង់​បិទ​បាំង​ព័​ត៌​មាន​មិន​អោយអ្នក​សារ​ព័​ត៌​មាន​ដឹង​ថា​គេ​ដោះស្រាយ​គ្នា​យ៉ាង​មិច​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ