ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អាណិត​ណាស់ មិនដឹង​ថា​ក្មេង​ៗ​ពិបាក​ប៉ុណ្ណា​ទេ​

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មើលឃើញ​អគារសិក្សា​មួយ​ខ្នង​ក្នុង​ឃុំ​មេមត់ ស្រុក​មេមត់ សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​បាំង​ពី​បន្ទំ​ឫស្សី​ធ្លុះធ្លាយ​មាន​សភា​ចាស់​ទ្រុឌទ្រោម ហើយ​កំណើន​សិស្ស​កាន់តែ​កើន​ច្រើន​ខ្វះ​កន្លែង​រៀនសូត្រ ។ ទើប​សប្បុរសជន​ជប៉ុន​មាន​គ្នា​ជាង​២០​នាក់​បាន​ចុះ​មក​ពិនិត្យ ដោយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មើលឃើញ​អគារសិក្សា​មួយ​ខ្នង​ក្នុង​ឃុំ​មេមត់ ស្រុក​មេមត់ សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​បាំង​ពី​បន្ទំ​ឫស្សី​ធ្លុះធ្លាយ​មាន​សភា​ចាស់​ទ្រុឌទ្រោម ហើយ​កំណើន​សិស្ស​កាន់តែ​កើន​ច្រើន​ខ្វះ​កន្លែង​រៀនសូត្រ ។ ទើប​សប្បុរសជន​ជប៉ុន​មាន​គ្នា​ជាង​២០​នាក់​បាន​ចុះ​មក​ពិនិត្យ ដោយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៨ ដោយ​បាន​សម្រេច​ផ្តល់​អគារសិក្សា​មួយ​ខ្នង​សង់​ពី​បេតុង​ប្រក់​ក្បឿង​មាន​ចំនួន​០៣​បន្ទប់ បាន​រៀនសូត្រ​បន្ត​ទៀត​ចៀសវាង​កុំ​ឲ្យ​ក្មេង​បោះបង់​ចោលការ​សិក្សា ។

អ្នកស្រី Shibuya kae សប្បុរសជន​ជប៉ុន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ពេល​មួយ​គាត់ និង​សហការី​បាន​ធ្លាប់​មក​កាន់​តំបន់​នេះ​ម្តង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទទួល​ស្វាគមន៍​រាក់ទាក់ និង​ស្និទ្ធស្នាល គ្រានោះ​បាន​ធ្វើ​ឲ្យ​គាត់​ស្ទើរ​ស្រក់​ទឹកភ្នែក​ចេញ​មក​ដោយ​មិនដឹង​ខ្លួន​ពេល​ដែល​បាន​មក​ឃើញ​ផ្ទាល់​សំណង់​អគារសិក្សា​០១​ខ្នង​មាន​ចំនួន​០២​បន្ទប់​សង់​ពី​ឈើ​ជញ្ជាំង​ធ្លុះធ្លាយ ។

អ្នកស្រី Shibuya Kae សប្បុរសជន​ជប៉ុន​បន្ត​ថា ក្នុង​ពេល​ដែល​ត្រឡប់​ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ​រួម​នឹង​លោក Kamiyama Kouhei ស​ម្រ​ច​បង្កើត​មូលនិធិ​មួយ​មានឈ្មោះ​ថា «Smiling project » ដោយ​បាន​រៃ​អង្គាស​ថវិកា​ពី​ប្រជាជន​ជប៉ុន​រហូត​ដល់​បាន​ថវិកា​សម្រាប់​លៃលក​កសាង​នូវ​អាគារ​សិក្សា​មួយ​សង់​ពី​បេតុង​ប្រក់​ក្បឿង ។ ហើយ​បាន​មក​ចូលរួម​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ខាងលើ​ដោយ​បាន​រៀបចំ​បញ្ចុះ​បឋមសិលា​សាងសង់ ក្រៅពី​នេះ​ក្រុមការងារ​បាន​ចែក​សម្ភារៈ​ការ​សិក្សា​ដល់​សិស្ស ហើយ​ឪពុក​ម្តាយ​ដែល​បាន​មក​ចូលរួម​ក៏​ទទួល​បាន​សម្លៀក​បំពាក់​គ្រប់​ៗ​គ្នា ។ នូវ​ពេល​ដែល​អគារ​សង់​រួច​នឹង​មក​ម្តងទៀត​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ហើយនឹង​សន្យា​ផ្តល់​នូវ​បណ្ណាល័យ​០១​ខ្នង​ទោង​សម្រាប់​ឲ្យ​ក្មេង​លេង ដើម្បី​លើក​ស្ទួយ​ដល់​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា ​។

លោក​ម៉ែ​ន សំ​អុល មេឃុំ​មេមត់​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តាម​រយៈ​លោក ហ៊​ន់ ស៊ា​ង​ហុង អតីត
និស្សិត​នៅ​ប្រទេស​ជប៉ុន​រួម​នឹង​អ្នកស្រី​ម៉ី​វ៉ា​នៃ​អង្ក​ការ Globe Jungle បាន​ទាក់ទង​សប្បុរសជន​ជប៉ុន​មក​សាងសង់​អគារសិក្សា​ខាងលើ​នៅ​ភូមិ​ឆ្ង​សាលា ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១០៧​គ្រួសារ ហើយ​ក៏​ជា​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង បណ្តា​ភូមិ​ផ្សេង​ៗ​ទៀត ហើយ​ស្ថានភាព​ផ្លូវ​ក៏​ពិបាក​ផង​ដែរ ។ លោក​ម៉ែ​ន សំ​អុល មេឃុំ​មេមត់​បាន​រំលឹក​ថា ដោយ​ឆ្លងកាត់​នូវ​ភ្លើងសង្គ្រាម​ក្នុង​សម័យ លន់ ណុ​ល និង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត និង​ក្រោយមក​ទៀត​ពលរដ្ឋ​បាន​រង​គ្រោះ​ដោយ​អំពើ​ប្លន់​គោក្របី​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ឆ្ង​សាលា ជួប​ការ​លំបាក​ផ្នែក​ជីវភាព ។

កុមា​រា​-​កុមារី​ក្នុងភូមិ​មិន​បាន​រៀនសូត្រ​ទេ ទើប​នៅ​ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​សហការ​ជាមួយនឹង​អង្គការ​ខេ​ប​បាន​កសាង​អគារសិក្សា​មួយ​ខ្នង​សង់​ពី​ឈើ​ចាស់​ៗ​ជញ្ជាំង​បាំង​បន្ទំ​ឫស្សី មាន​កុមារ​ចូល​រៀន​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​៥ មាន​ចំនួន​១២៥​នាក់ គ្រូបង្រៀន​វិញ​មាន​ចំនួន​០៤​នាក់​ជា​គ្រូ​ជាប់កិច្ចសន្យា ។ អគារសិក្សា​ថ្មី​ត្រូវ​សាងសង់​នេះ​នឹង​ជា​មូលដ្ឋាន​គ្រឹះ​ឲ្យ​ក្មេង​បាន​សិក្សា​រូប​លោក​ប្តេជ្ញា​ថែរក្សា​នូវ​អាគារ​ដែល​ប្រកបដោយ​គុណភាព​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ទៅ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ