ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ពង​ក្នុង​ជង្រុក​… ស៊ី​ស្រូវ​អីចឹង​ហើយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​រិះគន់​លោកយាយ​មូល ណេ​ន ប្រធាន​ព្រៃ​សហគមន៍​សាមគ្គី​ដែល​មាន​ផ្ទៃដី​១០៧៩​ហិ​កតា ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា យក​ផ្ទៃដី​រដ្ឋ​ដែល​សេសសល់​ស្ថិត​នៅ​ជុំវិញ​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​សហ​គន៍ កាត់​លក់​ដូច​នំកូរ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​រិះគន់​លោកយាយ​មូល ណេ​ន ប្រធាន​ព្រៃ​សហគមន៍​សាមគ្គី​ដែល​មាន​ផ្ទៃដី​១០៧៩​ហិ​កតា ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា យក​ផ្ទៃដី​រដ្ឋ​ដែល​សេសសល់​ស្ថិត​នៅ​ជុំវិញ​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​សហ​គន៍ កាត់​លក់​ដូច​នំកូរ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​រិះគន់​លោកយាយ​មូល ណេ​ន ដែល​ជា​ប្រធាន​ព្រៃ​សហគមន៍​សាមគ្គី​បានឱ្យ​ដឹង​ថា ពួក​គេ​តែងតែបាន​សង្កេត​ឃើញ​លោកយាយ មូល ណេ​ន បាន​យក​ផ្ទៃដី​របស់​រដ្ឋ​ដែល​ស្ថិត​នៅ​ជាប់​ដែន​ព្រៃ​សហគមន៍ កាក់​លក់​ទៅ​ឱ្យ​អ្នក​មក​ពី​ក្រៅ​ស្រុក​សាងសង់​លំនៅ​ឋាន​រស់នៅ​នឹង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ផង​ដែរ​។

លោកយាយ មូល ណេ​ន ប្រធាន​ព្រៃ​សហគមន៍​សាមគ្គី កាលពី​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៨ បានឱ្យ​ដឹង​ថា ព្រៃ​សហគមន៍​សាមគ្គី គឺ​មាន​ផ្ទៃដី​ចំនួន​១០៧៩​ហិ​កតា​នោះ វា​បាន​ស្ថិត​នៅ​គង់វង្ស​នៅឡើយ​ទេ គឺ​មិន​បាត់បង់​ដូច​ពាក្យ​ដែល​ប្រជាពលរដ្ឋ​ដែល​បាន​ចោទប្រកាន់​នោះ​ទេ​។

ទាក់ទិន​នឹង​ព័ត​មាន​ចោទប្រកាន់​លោកយាយ មូល ណេ​ន​នេះ លោក​ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រី​យ៍ បានឱ្យ​ដឹង​ថា ដី​ព្រៃ​ដែល​សេសសល់​ស្ថិត​នៅ​ជុំវិញ​ដែន​ព្រៃ​សហគមន៍​សាមគ្គី​ជា​ច្រើន​ហិ​កតា ជា​ផ្ទៃដី​របស់​រដ្ឋ​ដោយ​ពុំ​ទាន់​បាន​ធ្វើការ​អភិវឌ្ឍន៍​នៅឡើយ ខណៈ​នេះ​លោកយាយ​មូល ណេ​ន បាន​យក​ទៅ​ឱ្យ​សមាជិក​ដែល​មាន​តួនាទី​ការពារ​ព្រៃ​សហគមន៍​អស់​មួយ​ចំនួន​។ លើស​ពី​នោះ ដែល​ប្រជាពលរដ្ឋ​ដែល​មានការ​រិះគន់​ថា យាយ​មូល ណេ​ន លក់ដូរ​នោះ ក្នុង​នាម​លោក​ជា​អាជ្ញាធរ ដោយ​ពុំ​អាច​និយាយ​បាន​ទេ​។

ពាក្យចាស់​ពោល​ថា មាន់​ពង​ក្នុង​ជង្រុក រឿង​អី​មិន​ស៊ី​ស្រូវ​… ស៊ី​ហើយ​កាយ​ទៀត ជុះ​អាច​ម៌​ដាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ