ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមា​រា​ស៊ា​ប ឈៀង​ហេង បាន​១​ម៉ឺន​ដុល្លារ​ពីសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទេព​កោសល្យ​ដ៏​អស្ចារ្យ​របស់​កុមា​រា​ស៊ា​ប ឈៀង​ហេង នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី​Cambodia’s Got Talent Season 2 នៅ​ថ្ងៃ​ព្រហស្បតិ៍…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទេព​កោសល្យ​ដ៏​អស្ចារ្យ​របស់​កុមា​រា​ស៊ា​ប ឈៀង​ហេង នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី​Cambodia’s Got Talent Season 2 នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​ប្រាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដល់​រូបគេ ។

ស៊ា​ប ឈៀង​ហេង អាយុ​១២​ឆ្នាំ មាន​សមត្ថភាព ទេព​កោសល្យ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ចេះ​សុភាសិត​ខ្មែរ​រហូត​ដល់​ជាង ២.៦៣០​សុភាសិត ។ ការ​ឧបត្ថម្ភ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ដើម្បី​ឲ្យ​ឈៀង​ហេង​បាន​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ ក្លាយជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាស​ជួប​សំណេះសំណាល លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហម​បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​ផ្តាំ​សួរសុខទុក្ខ និង​កោត​ស្ញប់ស្ញែង​ដល់​កុមា​រា ស៊ា​ប ឈៀង​ហេង ដែល​មានចំណេះ​ដឹង ថែម​ទាំង​ទេព​កោសល្យ កម្រ​រកបាន ។

លោក​ជំទាវ បាន​ផ្តាំផ្ញើ​ដល់​កុមា​រា​ឈៀង​ហេង ដែល​ជា​សិស្ស​ពូកែ​លេខ​១ ក្នុង​ថ្នាក់​ឱ្យ​ខិតខំ​ប្រឹងប្រែង​បន្ត​ដើម្បី​ទទួល​បាន​និទ្ទេស​A ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ត្រូវ​ដុសខាត់​សមត្ថភាព​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ពូកែ ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​នៃ​ប្រទេស​ជាតិ​ដែល​ពោរពេញ​ដោយ​សន្តិភាព និង​ការ​អភិវឌ្ឍ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ​កុមារ​ស៊ា​ប ឈៀង​ហេង បាន​សម្តែង​ជា​តួអង្គ​ធនញ្ជ័យ បញ្ចេញ​សមត្ថភាព​ផ្នែក​សុភាសិត​បាន​យ៉ាង​ល្អ ។

កុមា​រា​ស៊ា​ប ឈៀង​ហេង បាន​សម្តែង​ក្តី​រំភើប​រីករាយ​ឥត​ឧបមា​ដោយ​ទទួល​បានការ​លើកទឹកចិត្ត​យ៉ាង​កក់ក្តៅ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ហើយ​ប្តេជ្ញា​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ពូកែ ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ស្រឡាញ់ និង​ការ​លើកទឹកចិត្ត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន ដល់​ឪពុក​ម្តាយ​របស់​កុមា​រា​ស៊ា​ប ឈៀង​ហេង សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ និង​ចិញ្ចឹម​បីបាច់​ដល់ កូន​ៗ​ទាំង​ពីរ​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ