ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករដែលធ្វើស្រូវស្រាលប្រភេទស្រូវសែនក្រអូប លើកទី២កំពុងប្រឈមជំងឺក្រាចាប់ បណ្តាលឲ្យស្រូវងាប់ស្លឹក ចេញកួរមិនរួចទទួលមិនបាន នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
ជាក់ស្តែងនៅចំណុចវាលស្រែខាងជើងភូមិគោកអំពិល និងខាងលិចភូមិពោធិរៀង និងចន្លោះខាងត្បូង ភូមិរូងក្របៅ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី គេឃើញមានស្រូវប្រាំងប្រភេទស្រូវសែនក្រអូប ដែលធ្វើលើកទី២ ដែលបង្កបង្កើនផលចាប់ខែតុលា ឆ្នាំ២០១៨ កន្លងទៅហើយនៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឃើញមានដើមស្រូវដែលកំពុងធ្វើខ្លួន ត្រូវបានងាប់ស្លឹកដែលឃើញឆ្លងពីមួយទៅស្រែមួយ ដែលជាការព្រួយបារម្ភរបស់ប្រជាកសិករ ។
ប្រជាកសិករបានបញ្ជាក់ថា កាលពីធ្វើលើកទី១ គឺធ្វើស្រូវស្រាលទទួលផល ហើយប្រឈមទឹកលិចច្រូតកាត់មិនចង់ទាន់ មានកន្លែងខ្លះបណ្តាលលិចមិនបានច្រូត តែបង្កបង្កើតផលលើកទី២ ខិតខំបង្កបង្កើនផលដំបូងគេហើយ មានដើមដងស្រូវធ្វើខ្លួន ស្រាប់ស្រូវស្រាលប្រភេទស្រូវសែនក្រអូបនេះ បណ្តាលឲ្យងាប់ស្លឹកដកមើលរលួចបណ្តូលស្រូវ (ប្រជាកសិករ) ថា ជាជម្ងឺក្រាចាប់រឺស៊ី ដើមស្រូវដែលកំពុងឆ្លងពីមួយស្រែទៅមួយស្រែជាបន្តបន្ទាប់ ។
ប្រជាកសិករបានបញ្ជាក់ថា បើសិនជាស្រូវស្រាល ឬស្រូវកណ្តាលមានជម្ងឺក្រាស៊ីដើមស្រូវ គឺពិតជាស្រូវចេញកួរមិនបាន ហើយមិនបានទទួលផលស្រូវឡើយ ហើយជម្ងឺក្រាស៊ីដើមស្រូវនេះពិតជាពិបាកព្យាបាល ហើយដែលភាគច្រើនកើតជម្ងឺក្រាស៊ីដើមស្រូវនេះ បណ្តាលមកពីអាកាសធាតុក្តៅ ហើយត្រជាក់ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ ទើបបណ្តាលកើតជម្ងឺក្រាស៊ីដើមស្រូវ ដែលកំពុងឆ្លងពីមួយស្រែទៅមួយស្រែ បើមិនបាញ់ថ្នាំការពារពិតជាមិនបានទទួលផលឡើយ ។
លោកផាន់ ណារ៉ា អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅអំឡុងខែតុលា ឆ្នាំ២០១៨ ប្រជាកសិករខេត្តបន្ទាយមានជ័យបង្កបង្កើនផលបានស្រូវស្រាលមានចំនួន៦៥.៤៧៧ហិកតា និងស្រូវកណ្តាលមានចំនួន១២៧.៨៦០ហិកតា ស្រូវធ្ងន់មានចំនួន៤១.១៥៣ហិកតា ស្រូវឡើងទឹកមានចំនួន៧.១៥៣ហិកតា សរុបមានចំនួន៧៤.៨៦៧ហិកតា ។
លោកបានបញ្ជាក់ថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវស្រាលលើកទី២ មានជម្ងឺក្រានេះ គឺកើតមាន ដែលប្រជាកសិករធ្វើអំឡុងខែតុលា ឆ្នាំ២០១៨ មកពីអាកាសធាតុក្តៅត្រជាក់បណ្តាលកើតជម្ងឺក្រាស៊ីដើមស្រូវ ភាគច្រើនស្រូវសែនក្រអូប គឺមានភាគតិច បើប្រជាកសិករបាញ់ថ្នាំការពារអាចទទួលបានផល ៕
ចែករំលែកព័តមាននេះ