ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ហូ​ជី​មិ​ញ​សម្រេច​ដាក់​ដេញថ្លៃ​អា​ផាត​ម៉ិ​ន​ចំនួន​1,4​ម៉ឺន​កន្លែង

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ទីក្រុង​ហូ​ជី​មិ​ញ​បាន​សម្រេច​បន្ត​ដេញថ្លៃ​អា​ផាត​ម៉ិ​ន​ចំនួន​១,៤​ម៉ឺន​កន្លែង​នៅ​ទីតាំង​សាងសង់​ថ្មី បន្ទាប់​ពី​លក់​បាន​អា​ផាត​ម៉ិ​ន​ចំនួន​២០០​នៅ​គម្រោង​តំបន់ Phu My ក្នុង​សង្កាត់​៧ ។ លោក Pham…

ទីក្រុង​ហូ​ជី​មិ​ញ ៖ ទីក្រុង​ហូ​ជី​មិ​ញ​បាន​សម្រេច​បន្ត​ដេញថ្លៃ​អា​ផាត​ម៉ិ​ន​ចំនួន​១,៤​ម៉ឺន​កន្លែង​នៅ​ទីតាំង​សាងសង់​ថ្មី បន្ទាប់​ពី​លក់​បាន​អា​ផាត​ម៉ិ​ន​ចំនួន​២០០​នៅ​គម្រោង​តំបន់ Phu My ក្នុង​សង្កាត់​៧ ។

លោក Pham Van Sy នាយក​មជ្ឈមណ្ឌល​សេវាកម្ម​ដេញថ្លៃ​អចលនទ្រព្យ​នៃ​ក្រសួងយុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Duc Khai គឺជា​អ្នក​អភិវឌ្ឍន៍​ដ៏​សំខាន់​នៃ​គម្រោង Phu My​។ វា​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៤ ជាមួយនឹង​ការ​លក់​បាន​១​ពាន់​យូ​នី​ត ។ ទីក្រុង​នេះ​បាន​បម្រុង​ទុក​អា​ផាត​ម៉ិ​ន​ចំនួន​២៧០​កន្លែង សម្រាប់​ឲ្យ​ប្រជាជន​ដែល​ទទួល​ការ​ប៉ះពាល់​ពី​គម្រោង​របស់​រដ្ឋ ។

លទ្ធផល​នៃ​ការ​ដេញថ្លៃ​លក់​អា​ផាត​មិន​ចំនួន​២០០​កន្លែង បាន​ទឹកប្រាក់​ដល់​ទៅ​៩,៦​ប៊ី​លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​ចំនួន​៣ ដែល​រួម​មាន ក្រុមហ៊ុន Duc Khai, Thinh Phat និង​ក្រុមហ៊ុន​មួយទៀត​មក​ពី​ខេ​ត្តឡុង​អាន ។

លោក Pham Van Sy បន្ត​ថា ទីក្រុង​គ្រោង​នឹង​ដាក់​ដេញថ្លៃ​អា​ផាត​ម៉ិ​ន​ចំនួន​៣.៧៩០​កន្លែង នៅ​តំបន់​ក្រុង​ថ្មី Thu Thiem ក្នុង​សង្កាត់​២ ។ លោក​បាន​និយាយ​ថា ៖« កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​នេះ អា​ផាត​ម៉ិ​ន​ទាំងនោះ​ធ្លាក់​ថ្លៃ​នៅ​ក្រោម ៣៩២.២៨៧​ដុល្លារ តែ​នៅ​ពេល​នេះ យើង​អាច​ធានា​ថា​តម្លៃ​នៅ​មិន​នៅ​ក្រោម​៤២៨.៣២៦​ដុល្លារ​ទេ »​។

បន្ទាប់​ពី​នេះ​ទីក្រុង​គ្រោង​នឹង​លក់​អា​ផាត​មិន​ចំនួន​១០០០​កន្លែង​ទៀត នៅ​សង្កាត់ Binh Chanh ខណ្ឌ Vinh Loc B ដែល​ជា​គម្រោង​លក់​មិន​ទាន់​ចេញ​ជា​ច្រើន​ឆ្នាំ ។ នាយកដ្ឋាន​ទទួល​បន្ទុក​រឿង​នេះ បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​គោលនយោបាយ និង​ការ​បរាជ័យ​ក្នុង​ការ​កំណត់​តម្រូវការ​ដោយ​ត្រឹមត្រូវ បាន​ធ្វើ​ឲ្យ​មានផ្ទះ​ល្វែង​មិន​ទាន់​លក់​ជា​ច្រើន ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នាយកដ្ឋាន​សំណង់​បាន​ជំរុញ​ដល់​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង ឲ្យ​ប្រើ​ប្រាស់​មូលនិធិ​សាធារណៈ ដើម្បី​ទិញ​អា​ផាត​ម៉ិ​ន​មួយ​ចំនួន និង​រៀបចំ​ប្លង់​អគារ​មួយ​ចំនួន​ទៀត​ជា​អា​ផាត​ម៉ិ​ន​ពាណិជ្ជកម្ម ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​មានការទិញ ។

អ្នកវិភាគ​អចលនទ្រព្យ​បាន​និយាយ​ថា វា​ចាំបាច់​ក្នុង​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​មួយ​ចំនួន​ទាក់ទង​នឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ និង​ប្រាក់​បញ្ញើ ដើម្បី​ទាក់ទាញ​អ្នកទិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ