ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ក្រហម ថន ភឿ​ត ត្រូវ​គេ​ប្រកាស​មិន​ឱ្យ​លុយ ក្រោយ​ប្រកួត​ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ក្នុង​ព្រឹត្តិការណ៍ កំពូល​អ្នក​ប្រយុទ្ធ Boostrong Fighter On Fire កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី១១…

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ក្នុង​ព្រឹត្តិការណ៍ កំពូល​អ្នក​ប្រយុទ្ធ Boostrong Fighter On Fire កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី១១ វិច្ឆិកា មុន​នេះ កីឡាករ​បង្គោល​ក្រហម ថន ភឿ​ត ត្រូវ​បាន​គណៈកម្មការ​ប្រកាស​មិន​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ ​ក្រោយ​ពី​ប្រកួត​ចប់​នោះ​ទេ ដោយ​អះអាង​ថា​គេ​ប្រកួត​មិន​ប្រក្រតី​។

ការ​សម្រេច​ដែល​នាំ​ឱ្យ​កីឡាករ​បង្គោល​ក្រហម​រូប​នេះ មិន​ទទួល​បាន​តម្លៃ​ខ្លួន គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ ដោយ​យក​លេស​ថា កីឡាករ​បង្គោល​ខៀវ ហេង វាសនា ទាត់​ត្រូវ​ចុងដង្ហើម និង​វាយ​ត្រូវ​ច្រើន​ចំណុច​សុទ្ធតែ​កន្លែង​សំខាន់​ៗ​។

លោក​ត្រូវ​គេ​ឃើញ​ដេក​ដួល​លើ​រេញ ដោយ​ទោះជា​ត្រូវ​លោក​អាជ្ញាកណ្ដាល​រាប់​ពន្យាយ៉ាងណា ក៏លោក​នៅ​តែ​មិន​ក្រោក ហើយ​សម្រេចចិត្ត​បោះបង់​។ គណៈកម្មការ​បាន​ហៅ​សភាព​ប្រកាច់​លើ​រេញ និង​បោះបង់​ការ​ប្រកួត​របស់​លោក​ថា ជា​លេស និង​ថា​ ជា​ការ​លក់​លទ្ធផល ដោយ​គណៈកម្មការ​សម្រេច​ថា ​គេ​ប្រកួត​មិន​ប្រក្រតី ហើយ​កំណត់​មិន​អោយ​តម្លៃ​ខ្លួន​។

កីឡាករ ថន ភឿ​ត បដិសេធ​ធ្វើការ​បកស្រាយ តែ​អ្នក​ឱ្យ​ទឹក​របស់​លោក បាន​លាន់មាត់​ថា បើ​ការ​ប្រ​កួ​នោះ បង្ហាញ​ពី​កា​រត​ស៑ូ​បន្តិច នោះ​ប្រាកដជា​មិន​មាន​បញ្ហា​នោះ​ទេ​។ លោក​ត្រូវ​គេ​ឃើញ​អង្គុយ​មិន​សប្បាយចិត្ត​ក្នុង​ពេល​ដោះ​រេញ​ពី​ដៃ និង​បង្ហាញ​ពី​ការ​ខកចិត្ត ដែល​លោក​សម្រេចចិត្ត​ខុស ដែល​ទំនង​ថា​មិន​មាន​បញ្ហា។ យ៉ាងណា​ក៏ដោយ​គណៈកម្មការ​បញ្ជាក់​ថា មិន​មាន​វិធានការ​ព្រមាន​មិន​ឱ្យ​ឡើង​ប្រកួត ក្រៅពី​សម្រេច​មិន​ឱ្យ​តម្លៃ​ខ្លួន ព្រោះតែ​ប្រកួត​មិន​ប្រក្រតី​នេះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ