ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណា​មិន​ទាន់​កំណត់​ពី​ការ​ស្លា.ប់ ខណៈ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ធ្លាក់​ពីលើ​អគារ​ស្លាប់ ប៉ុន្តែ​មិន​ទាន់​ដឹង​មូល ហេតុ​ថា តើ​ការ​ធ្លាក់​នោះ ​ដោយសារ​អ្វី​ឱ្យ​ប្រាកដ​ទេ ។ ករណី​នេះ​…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ធ្លាក់​ពីលើ​អគារ​ស្លាប់ ប៉ុន្តែ​មិន​ទាន់​ដឹង​មូល ហេតុ​ថា តើ​ការ​ធ្លាក់​នោះ ​ដោយសារ​អ្វី​ឱ្យ​ប្រាកដ​ទេ ។ ករណី​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​ចំណុច​អគារ​កម្ពស់​៨​ជាន់ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ ​ឈ្មោះ Zhang Jiangshan អាយុ២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E៩២៨៩៥៣៥៨
ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៧០៧ អគារ​F៣ ជាន់​ទី​៨ របស់​ក្រុមហ៊ុន​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ-សង្កាត់​ខាង
លើ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​ទាំង​នគរបាល​ការពារ​ព្រំដែន បាន​ចុះ​ទៅ​
ដល់​ចំណុច​កើតហេតុ ។

មក​ដល់​ម៉ោងជាង​៨​ព្រឹក ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា នគរបាល​ផ្នែក​បច្ចេកទេស​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់តាម​​ទូរស័ព្ទ​ថា មិន​ទាន់​ដឹង​ពី​មូលហេតុ​ទេ ដោយរង់ចាំ​មន្ត្រី​ជំនាញ​មក​ពី​ខេត្ត ព្រោះ​ជា​រឿង​ជន​បរទេស ហើយ​ទីតាំង​កើត​ហេតុ សមត្ថកិច្ច​បាន​ហ៊ុមព័ទ្ធ​ខ្សែ​សុវត្ថិភាព​​ផង​ដែរ ​ដើម្បី​ស៊ើបអង្កេត ។ រហូត​មក​ដល់​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល ករណី​បុរស​ជនជាតិ​ចិន​ធ្លាក់​ពីលើ​អគារ​នោះ​ នៅតែ​មិន​ទាន់​ដឹង​ពី​មូលហេតុ ។ នគរបាល​បច្ចេកទេស​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណីខាងលើ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែ​ត និង
មក​ពី​ស្នងការដ្ឋាន​ខេត្ត ដឹកនាំ​ដោយ​លោក តេ​ងសា​ម័​យ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង​រួច​ហើយ ប៉ុន្តែ​លោក​ថា​ មិន​ទាន់​ដឹង​លទ្ធផល​ទេ ។

លោក​ថា រាល់បន្ទប់​ជួល​នៅ​កន្លែង​កើតហេតុ​ គេ​ប្រើ​ទ្វារ​ទំនើប បើ​ចេញពី​បន្ទប់​អ្នក​ខាងក្រៅ ​មិន​អាច​បើក​ចូល​បាន​ទេ ដរាបណា​ទាល់តែ​អ្នក​ខាងក្នុង​បន្ទប់​បើក​ឲ្យ ។ លោក​បន្ត​ថា ជន​រង​គ្រោះ​ស្នាក់​នៅ​ជាន់​ទី​៧​ដែល​ទ្វារ​បន្ទប់​នៅ​បើកចំហ ហើយ​បើ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ជន​រង​គ្រោះ​ចេញ​និយាយ​ទូរស័ព្ទ ​រួច​ដើរ​បត់​ស្តាំ​ឡើង​ទៅ​លើ ។

យ៉ាងណា​ក៏​ដោយ មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​ព្រះរាជអាជ្ញា​រង​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​បញ្ហា​នេះ​បន្ថែម​ទៀត មុន​នឹង​ចេញ​លទ្ធផល​ ឬ​ការ​សន្និដ្ឋាន ព្រោះ​មិន​ទាន់​ដឹង​ថា ធ្លាក់​ពី​ជាន់​ទី​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ
និង​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ដែរ ។ លោកថា ពេល​នេះ​ សព​ត្រូវ​បាន​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត រង់ចាំ​សាច់ញាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន ៕ ​

អត្ថបទសរសេរ ដោយ