ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​១​ទាំងមូល​បាក់​ខ្ទេច តែ​កំពុង​សង្ស័យ​ឡាន​បង្ក​មិនមែន​ដឹក​ពោត​ទេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ស្ពាន​បេ​ឡេ​១​កន្លែង​ដែល​គេ​សាងសង់​បណ្ដោះអាសន្ន​សម្រាប់​ធ្វើ​ស្ពាន​ថ្មី​បាន​បាក់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ជី​ប្រង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង…

​ខេត្តកំពង់ឆ្នាំង ៖ ស្ពាន​បេ​ឡេ​១​កន្លែង​ដែល​គេ​សាងសង់​បណ្ដោះអាសន្ន​សម្រាប់​ធ្វើ​ស្ពាន​ថ្មី​បាន​បាក់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ជី​ប្រង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារ​តែ​រថយន្ត​ដឹក​ពោត​លើស​ចំណុះ​មួយ​គ្រឿង​បើក​ឆ្លងកាត់ ។​

​ក្រុម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​បាន​ដឹក​ពោត​ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បាក់​ស្ពាន​បេ​ឡេ​ដែល​គេ​សាងសង់​បណ្ដោះអាសន្ន​សម្រាប់​ឲ្យ​ធ្វើ​ដំណើរ ដោយសារ​ស្ពាន​ចាស់​នៅ​ទីនោះ​ក្រសួង​សាធារណការ​កំពុង​តែ​រុះរើ និង​សាងសង់​ស្ពាន​ថ្មី ។​

​ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​បង្ក​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3B-9203 ដែល​គេ​បានដឹង​ថា ម្ចាស់​ពោត​ដឹក​តាម​រថយន្ត​ខាងលើ​មានឈ្មោះ ឆ​ន ចិន្ដា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង ។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​មិន​បាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ទេ ដោយ​បាន​អះអាង​ថា ការ​ធានា​ជួសជុល​ស្ពាន​នោះ​ឡើង​វិញ​ហើយ​ក៏​បាន​ទាក់ទង​ខាង​មន្ទីរ​សាធារណការ​ដោយ​ខ្លួនឯង ។​

​ក្រោយ​ពី​អូស​រថយន្ត រួចរាល់​ហើយ​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ដោយឡែក​ប្រភព​ក្រៅផ្លូវការ​មួយទៀត​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​សង្ស័យ​ថា រថយន្ត​បង្ក​មិនមែន​ដឹក​ពោត​ទេ គឺជា​ដឹកឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ