ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងនេះ​ កំពុងរងការកា.ប់បំផ្លាញ​​យក​ដីធ្វើកម្ម​សិទ្ធិ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុម​ជន​កាប់​ទន្ទ្រាន​យក​ដី​ក្នុង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស រយៈកាល​កន្លង​ទៅ នៅ​មិន​ទាន់​ឃើញ​មានចំណាត់ការ​តាម​ផ្លូវច្បាប់​ណាមួយ​នៅ​ឡើយ​​ទេ បើ​ទោះបី​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ និង​មានការ​ព្រមាន​ពី​លោក​អភិបាលខេត្ត​យ៉ាងណា​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុម​ជន​កាប់​ទន្ទ្រាន​យក​ដី​ក្នុង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស រយៈកាល​កន្លង​ទៅ នៅ​មិន​ទាន់​ឃើញ​មានចំណាត់ការ​តាម​ផ្លូវច្បាប់​ណាមួយ​នៅ​ឡើយ​​ទេ បើ​ទោះបី​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ និង​មានការ​ព្រមាន​ពី​លោក​អភិបាលខេត្ត​យ៉ាងណា​ក្តី ។ ពិតជា​គួរ​ឲ្យ​រិះគន់​ពេក​ណាស់ ដែល​ប្រៀប​បីដូច​ជា​គ្មាន​សមត្ថកិច្ច​ខាង​ណា​ទទួលខុសត្រូវ ។

គួរ​រំឭក​ថា ដី​នៅ​ចំណុច​ជើងភ្នំ និង​ដី​ជិតកន្លែង​កម្សាន្ត​ទឹកធ្លាក់​ជា​ច្រើន​ហិ​កតា ត្រូវ​បានក្រុម​ជនខិលខូច​កាប់​ទន្ទ្រាន​យក ដែល​ខ្លះ​ទើបកាប់​ថ្មី ខ្លះ​ទៀត​ទើប​ដុត និង​កន្លែង​ខ្លះ​ទៀតកាប់​អស់​ឈូស​ឆាយ​ក្លាយជា​ដី​ស្អាត​ចែស គ្មានដើមឈើ​មួយ​ដើម​ឡើយ ។

ដី​ព្រៃ​ក្នុង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នេះ មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ឈ្មួញ​ទិញ​ពី​ក្រុម​ប្រជាពលរដ្ឋ​លួច​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី ឯ​ដី​ខ្លះ​ទៀត​ត្រូវ​ឈ្មួញ​លួច​ទម្លាក់ប្រាក់​​ជួល​ឱ្យ​ប្រជាពលរដ្ឋ​លួច​កាប់​ព្រៃ​មួយ​ថ្ងៃ​បន្តិច​ៗ ដល់​ពេល​ព្រៃឈើ​ងាប់​អស់​ក៏​មក​លួច​ដុតកម្ទេច លុះ​យូ​ៗ​ទៅ​ក្លាយជា​ដី​វាល​ហើយ​ដាំ​ដំណាំ​បន្តិចបន្តួច ធ្វើ​ឱ្យ​ដី​ដែនជម្រកសត្វព្រៃ​ក្លាយជា​ដី​ភូមិ​ទៅ​វិញ ។

បញ្ហា​នេះ ធ្វើ​ឱ្យ​មានការ​ចោទប្រកាន់​ដល់​មន្ត្រី​បរិស្ថាន ពិសេស​មន្ត្រីដែល​គេ​ឱ្យទៅ​ការពារ​ដែនជម្រក​សត្វ​ព្រៃ​​ថា​​បាន​ឃុបឃិត​ឱ្យ​មាន​បទល្មើស​នេះ​កើតឡើង​ដូចដែល​លោក​អភិបាលខេត្ត​ធ្លាប់​លើក​ឡើង​កន្លង​មក។ ទោះជា​យ៉ាងនេះ​ក្តី លោក ងិ​ន ហ៊ុន ប្រធានមន្ទីរ​កសិកម្ម រុ​កា្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៨ខែវិច្ឆិកា​ថា រឿង​នេះ​លោក​អភិបាលខេត្ត​បានបង្កើត​គណៈកម្មការ​មួយ​ក្រុម​ឱ្យ​ចុះ​ស្រាវជ្រាវ​។

ពេល​នេះ​ក្រុម​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​អធិការកិច្ច​សាលាខេត្ត កំពុង​ស៊ើបអង្កេត​ពិនិត្យ​ផ្ទៃដី​ដែល​រង​ការ​ខូចខាត និង​រក​អត្តសញ្ញាណ​ជន​ដៃដល់​ឱ្យ​បាន​ច្បាស់​។ ពេល​ស្រាវជ្រាវ​បាន​ហើយ នឹង​ធ្វើ​កំណត់ហេតុ​ដាក់​ជូន​សាលាខេត្ត​ដើ​ម្ប​ចាត់ការ​ប្តឹង​ទៅ​តុលាការ ។

គេ​នៅ​ចាំ​ថា កាលពី​ពេល​កន្លង​ទៅ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​នឹង​មន្ត្រី​បរិស្ថាន ពិសេស​អ្នក​ទៅ​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរា​៉​ល់​ថា បាន​បណ្តោយ​ឲ្យ​គេ​ចូល​កាប់​ព្រៃ​យក​អុស ធ្វើ​ឡធ្យូង និង​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ ហើយ​ចាំ​ទទួលយក​លុយ​ប្រចាំខែ ។ ធ្វើ​យ៉ាងនេះ គឺ​ខុស កុំ​ចង់បាន​លុយ​ហើយ​បំផ្លាញ​ខ្លួនឯង ។

គេ​ឱ្យទៅ​ការពារ​ដែនជម្រកសត្វព្រៃ បែរជា​ឲ្យ​គេ​ចូល​កាប់​ព្រៃដល់​ពេល​ព្រៃ​រលាយ​អស់​តើ​សត្វ​វា​ទៅ​រស់​នៅឯណា? ត្រង់​ចំណុច​នេះ​ត្រូវ​គិតគូរ​ឡើង​វិញ បើ​ធ្វើ​មិនកើត​ទុក​ឲ្យ​គេ​ធ្វើ ដាក់​អ្នក​ថ្មី​ជំនួសវិញ ៕

អត្ថបទសរសេរ ដោយ