ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុត សីហា ចំអក​អ្នករិះគន់ ​«​កុំ​ចេះ​តែ​ខាំ​ខ្ញុំ​ពេក​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកដឹកនាំ​កម្មវិធី​លោក ចា រិ​ទ្ធី បាន​ឆ្លើយ​តប​ទៅ​កាន់ការ​រិះគន់​ពី​មហាជន​ទៅ​លើ​ប៊ុត សីហា ដែល​ខកខាន​ក្នុង​ពេល​លោក​ត្រូវ​អញ្ជើញ ឲ្យ​ច្រៀង​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ។ លោក​រិ​ទ្ធី…

រាជធានី​ភ្នំពេញ​៖ អ្នកដឹកនាំ​កម្មវិធី​លោក ចា រិ​ទ្ធី បាន​ឆ្លើយ​តប​ទៅ​កាន់ការ​រិះគន់​ពី​មហាជន​ទៅ​លើ​ប៊ុត សីហា ដែល​ខកខាន​ក្នុង​ពេល​លោក​ត្រូវ​អញ្ជើញ ឲ្យ​ច្រៀង​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ។ លោក​រិ​ទ្ធី បាន​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿង​តូចតាច​ក្នុង​ពេល​ដែល​លោក​ធ្លាប់​ជួប​បញ្ហា​នេះ​ជា​បន្តបន្ទាប់​សម្រាប់​តារា​មួយ​ចំនួន​ទៀត ។

លោក​ប៊ុត សីហា ត្រូវ​មហាជន​មួយ​ចំនួន​រិះគន់ បន្ទាប់​ពី​ធ្លាយ​ដំណឹង​ថា លោក​មិន​គោរព​ម៉ោង​ពេលវេលា នៅ​ពេល​លោក​ចា រិ​ទ្ធី ផ្តល់​ឱកាស​ឲ្យ​ឡើង​ឆាក​ជា​ថ្មី បន្ទាប់​ពី​គេ​ជួប​រឿងរ៉ាវ​ដ៏​អាក្រក់​កន្លង​មក និង​ត្រូវ​ផលិតកម្ម​ហង្ស​មាស​កាត់​ផ្តាច់​កុងត្រា ។ សំឡេង​នៃ​ការ​រិះគន់​នេះ​បាន​ធ្វើ​អ្នក​រៀបចំ​កម្មវិធី​លោក​ចា រិ​ទ្ធី ចេញ​មុខ​បកស្រាយ និង​បាន​ចាត់​ទុក​រឿង​នេះ​ថា​ជា​រឿង​តូចតាច​មួយ ហើយ​លោក​ក៏​មិនសូវ​ជា​ចាប់​អារម្មណ៍ និង​ចាត់​ទុក​រឿង​នេះ​ជា​រឿង​ធំ​ដោយ​មិន​ធ្លាប់​ជួប​ប្រទះ​នោះ​ទេ ។

កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ លោក​ចា រិ​ទ្ធី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​សួស្ដី​ប្អូនប្រុស​ប៊ុត សីហា​ជា​ស្រលាញ់ បង​ទើបបាន​ឃើញ​តាម​រយៈ​បណ្ដាញ​សង្គម​Facebook គេ​ចុះ​ពី​បញ្ហា​ប្អួ​ន និង​បង ពេល​បង​បាន​អាន​ហើយ បង​មាន​អារម្មណ៍​អាណិត​ប្អូន​ណាស់ មិន​គួរ​ណា​រឿង​តូច​សោះ​បែរ​ក្លាយទៅជា​រឿង​ធំ ហើយ​ម្យ៉ាងទៀត​បង​ខ្លាច​ប្អូន​យល់​ច្រឡំ​ថា​រឿង​នេះ​ត្រូវ​បាន​ធ្លាយ​ចេញពី​បង ។ បង​សូម​ប្រាប់​ប្អូន​ថា រឿង​ប្អូន​មក​ច្រៀង ឬ​មិន​មក​ច្រៀង​វា​ជា​រឿង​តូច​ណាស់​សម្រាប់​រូប​បង ព្រោះ​កន្លង​មក​បង​តែងតែ​ជួប​រឿង​បែប​នេះ​ជា រឿយ​ៗ គឺ​មាន​តារាចម្រៀង​ខ្លះ​ដល់​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​តេ​មក​ប្រាប់​ថា​ឈឺ​មក​មិន​បាន អ្នកខ្លះ​ខ​លម​កថា​ជាប់​ចរាចរណ៍ អ្នកខ្លះ​ថា​ធ្វើ​សក់​មិន​ទាន់ អ្នក​ខ្លះមក​យឺត​ចង់​ហួស​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​មក​ដល់ ។

បញ្ហា​ទាំង​អស់នេះ​បង​តែងតែ​អធ្យាស្រ័យ​ហើយ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​យ៉ាង​ល្អ ហើយ​មិន​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​តារាចម្រៀង​ណា​ម្នាក់​ទេ រឿង​ដែល​កើតឡើង​កន្លង​មកនេះ​មិនមែន​បង​តាំងចិត្ត​ធ្វើ​ជា​មិន​ខឹង​នោះ​ទេ តែ​បង​ជា​មនុស្ស​អ៊ីចឹង ជួប​បញ្ហា​បង​ត្រូវ​តែ​ដោះស្រាយ បង​មិន​អង្គុយ​រអ៊ូ​ទេ ហើយ​ម្យ៉ាង​ទៀត​កន្លង​មក​បង​តែងតែ​ជួយ​បើកឱកាស​ឲ្យ ប្អូន​ៗ​ទាំងអស់​គ្នា គឺ​មិន​ដែល​បាន​បិទ ឬ​បំផ្លាញ​កិត្តិយស​តារាចម្រៀង​ណា​ម្នាក់​ឡើយ ។ តែ​ចំណែក​រឿង​របស់​ប្អូន​វិញ​សូ​ម្បី​មួយ​ម៉ាត់​ក៏​បង​មិន​បាន​និយាយ ហើយ​ទុក​ក្នុង​ចិត្ត​ដែរ តែ​បង​មិនដឹង​ថា​ហេតុ​អី​បានជា​មានរឿង​បែប​នេះ​កើតឡើង​ចំពោះ​ប្អូន ឲ្យ​បង​សូមទោស ហើយ​ចូលរួម​សោកស្ដាយ​ផង »​។

ដោយឡែក​ប៊ុត សីហា បាន​បញ្ចេញ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ដែរ​ថា «​រឿង​ខ្លះ​បងប្អូន​កុំ​តាមតែ​គេ​ញាក់​ពេក ។ អ្នក​ណា​មិន​ចង់បាន​លុយ អ្នក​ណា​មិន​ចង់​ឡើង​ច្រៀង ? ខ្ញុំ​ក៏​ចេះ​ហត់​ដែរ ហើយ​អា​រឿង​អ៊ីចេះ​អ៊ីចុះ រឿង​យល់​ច្រឡំ ឬ​រឿង​អីហ្នឹង​បើ​អាច​សូម​កាត់​បន្ថយ​ទៅ ។ អ្នក​ក៏​ជា​ខ្មែរ​ដែរ ហើយ​ខំ​ខ​មិន​ជេរ​ខ្ញុំ​ឆ្កែ​ឆ្មា​ហ្នឹង តើ​អ្នកជា​អ្វី ? អ្នកមាន​ចំណេះដឹង​អើយ បើ​បង អស់លោក​ត្រូវ​គេ​ជេរ​វិញ​អស់លោក​ចេះ​ឈឺ​ទេ ? ខ្ញុំ​ត្រូវការ​អ្នកគាំទ្រ អ្នក​ស្រលាញ់ អ្នក​យល់ចិត្ត​ខ្ញុំ​មក​ដល់​ខ្ញុំ ឡើង​មក​បាន​វិញ​ក៏​ព្រោះ​អ្នក​ស្រលាញ់ បងប្អូន​អ្នកគាំទ្រ និង​ធី​ម​មរតក​មេ​ឌៀ​ដែល​ជួយ​ខ្ញុំ មិនមែន​អ្នក​ជេរ​ហ្នឹង​ទេ ? សូម​ចេះ​រស់នៅ​ឲ្យ​មាន​សុជីវធម៌​ផង ចេះ​មាន​ខួរ​ជា​ខ្មែរ​ផង កុំ​ចេះ​តែ​ខាំ​ខ្ញុំ​ពេក ។

បើ​បងប្អូន​ស្រលាញ់​ខ្ញុំ សូម​ជួយ​គាំទ្រ​ក្រុម​មរតក​មេ​ឌៀ​ចុះ​ព្រោះ​មាន​គ្រប់​ទម្រង់​ដែល​ជា​របស់​ខ្មែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ