ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​និង​ដុត​កម្ទេច​ចោល​កញ្ឆា​ជិត​4.000​ដើម

5 ឆ្នាំ មុន
  • ពោធិ៍សាត់

​ខេត្តពោធិ៍សាត់ ៖ លោក​ឧត្តមសេនីយ៍ត្រីរស់ ប៊ុ​ន​ណា​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​កន្លង​ទៅ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្តនគរបាល​ស្រុក​បាកាន និង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល…

​ខេត្តពោធិ៍សាត់ ៖ លោក​ឧត្តមសេនីយ៍ត្រីរស់ ប៊ុ​ន​ណា​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​កន្លង​ទៅ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្តនគរបាល​ស្រុក​បាកាន និង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ប្រជា​ការពារ​ផង ចុះ​បង្ក្រាប​អ្នក​លួច​ដាំ​កញ្ឆា​ក្នុង​ដីចម្ការ នៅ​ចំណុច​ទ្រូង​ខ្លា ស្ថិត​ក្នុង ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ។

ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ការ​ដាំ​កញ្ឆា​នៅ​ក្នុង​ដីចម្ការ​របស់​ឈ្មោះ នៅ នឿ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន និង​ដីចម្ការ​របស់​ឈ្មោះ រី ភេទ​ប្រុស មក​ពី​ខេត្តតាកែវ សរុប​ចំនួន​១០​កន្លែង ស្មើនឹង​៣.៥៦៩​ដើម ក្នុង​នោះ​ដើម​ចាស់​ចំនួន​២.៥៨៦​ដើម និង​ដាំ​ថ្មី​ចំនួន៩៨៣​ដើម ។

ដើម​កញ្ឆា​ទាំង​ថ្មី​ទាំង​ចាស់ ត្រូវ​បាន​កាប់​និង​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ព្រមទាំង​បាន​ដកហូត​កញ្ឆា​ស្ងួត​ចំនួន​៥​គីឡូក្រាម ម៉ាស៊ីនបូមទឹក​១​គ្រឿង ទុយោ​៦​ដុំ​ស្មើនឹង​៥០​ម៉ែត្រ ធុង​បាញ់ថ្នាំ​១ និង​កាំភ្លើង​ស្នប់​ចំនួន​២។លោក នៅ នឿ​ន ជា​ម្ចាស់​ចម្ការ​បាន​ប្រាប់​សមត្ថកិច្ច​ថា កញ្ឆា​ទាំង​អស់នេះ​គឺ​ឈ្មោះ រី ជា​អ្នក​ដាំ ហើយ​ពេល​នេះ​គាត់​គេចខ្លួន​បាត់​ហើយ ។

លោកស្នងការ​រង រស់ ប៊ុ​ន​ណា​ន មាន​ប្រសាសន៍​ថា ដំណាំ​កញ្ឆា​គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ដាំ​ទេ ព្រោះ​វា​ជា​សារធាតុ​ញៀន​ដែល​ច្បាប់​ហាមឃាត់ ។ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ដាំ​កញ្ឆា​នេះ​ជា​បន្ទាន់ ហើយ​សូម​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋា​ន​រួម​គ្នា​បង្ក្រាប​ឲ្យ​បាន​នៅ​គ្រប់​ទីកន្លែង ដើម្បី​អនាគត​កូនចៅ​យើង ។ ម្ចាស់​ចម្ការ កញ្ឆា​ស្ងួត និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ