ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិតជា​កន្លែង​ការងារ​​ដ៏​គម្រក់​បំផុត​​​មែននេះ…

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Shanghaiist បាន​ឲ្យ​ដឹង​ថា បុគ្គលិក​នៅ​ក្រុមហ៊ុន​ជួសជុល​មួយ​កន្លែង​ក្នុង​ក្រុង Guizhou ខេត្ត Zunyi ត្រូវ​បាន​ថ្នាក់ដឹកនាំ​បង្ខំ​ឲ្យ​ទទួល​ការ​ពិន័យ​យ៉ាង​សាហាវ​ឃោ​រ​ឃៅ​ ។ នេះ​គឺ​អាច​ហៅ​បាន​ថា…

តាម​ប្រភព​ពី​ Shanghaiist បាន​ឲ្យ​ដឹង​ថា បុគ្គលិក​នៅ​ក្រុមហ៊ុន​ជួសជុល​មួយ​កន្លែង​ក្នុង​ក្រុង Guizhou ខេត្ត Zunyi ត្រូវ​បាន​ថ្នាក់ដឹកនាំ​បង្ខំ​ឲ្យ​ទទួល​ការ​ពិន័យ​យ៉ាង​សាហាវ​ឃោ​រ​ឃៅ​ ។ នេះ​គឺ​អាច​ហៅ​បាន​ថា ពិតជា​កន្លែង​ការងារ​​ដ៏​គម្រក់​បំផុត​​មែន​។

វី​ឌី​អូ​មួយ​ ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ចិន ដែល​បង្ហាញ​ពី​សកម្មភាព​របស់​បុគ្គលិក​ក្រុមហ៊ុន​កំពុង​ផឹកទឹក​នោម ដោយសារ​តែ​មិន​បាន​លក់​គ្រប់​គោលដៅ​កំណត់​។ នេះ​មិនមែន​ជា​ការ​ពិន័យ​តែ​មួយ​ទេ ក្រុមហ៊ុន​នេះ​ នៅ​មានការ​ពិន័យ​ផ្សេង​ៗ​ទៀត ដែល​ពិតជា​លើស​ខ្លាំង​មែនទែន​។

ក្នុង​នោះ​មាន​ដូច​ជា កោរសក់ ផឹកទឹក​បង្គន់ ផឹកទឹក​​ខ្មេះ លក់​ស្រោមអនាម័យ​តាម​ផ្លូវ ញ៉ាំ​វ៉ា​សា​ប៊ិ និង​ញ៉ាំ​កន្លាត​។ ដូច​ជា​អ្វី​ដែល​គេ​បានឃើញ​នៅ​ក្នុង​វី​ឌី​អូ ប្រធាន​ក្រុម​ម្នាក់ត្រូវ​បង្ខំ​ឲ្យ​ទទួលទាន​កន្លាត​បី​ក្បាល​។

ឆ្ងល់​ណាស់​! បើ​គេ​ធ្វើបាប​ម្លឹ​ង​ហើយ​ ម្តេច​ក៏​មិន​ឈប់​ធ្វើការ? តាម​ការ​ពិត​ គឺ​មក​ពី​ក្រុមហ៊ុន​នេះ​មិន​បាន​បើក​ប្រាក់ខែ​ឱ្យ​ពីរ​ខែ​ហើយ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ហ៊ាន​ឈប់​ពេល​នេះ ព្រោះ​សង្ឃឹមថា​ ក្រុមហ៊ុន​នឹង​សង​លុយ​ប្រាក់ខែ​ទាំងអស់​។

ក្រោយ​ពី​វី​ឌី​អូ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​រួច​មក ប៉ូ​លិស​បាន​ធ្វើការ​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​៣​នាក់ ដែល​២​នាក់​ក្នុង​ចំណោម​​នោះ បាន​កាត់​ឱ្យ​​ជាប់​ពន្ធនាគារ​១០​ថ្ងៃ និងម្នាក់​ទៀត​៥​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ