ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​បង្កើន​ការ​នាំ​ចូល​សេវាកម្ម​រយៈពេល​5​ឆ្នាំ​ខាង​មុខ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​មាន​គម្រោង​បង្កើន​ការ​នាំ​ចូល​ក្នុង​វិស័យ​សេវាកម្ម​ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ជួបនឹង​តម្រូវការ​ក្នុងស្រុក និង​ចូលរួម​ចំណែក​បន្ថែម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក ។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សេវាកម្ម​សរុប​របស់​ប្រទេស​ចិន​ត្រូវ​បាន​គិត​ថា នឹង​កើន​ដល់​២,៥​ទ្រី​លាន​ដុល្លារ​ឯណោះ​ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាង​មុខ​នេះ…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​មាន​គម្រោង​បង្កើន​ការ​នាំ​ចូល​ក្នុង​វិស័យ​សេវាកម្ម​ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ជួបនឹង​តម្រូវការ​ក្នុងស្រុក និង​ចូលរួម​ចំណែក​បន្ថែម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​សេវាកម្ម​សរុប​របស់​ប្រទេស​ចិន​ត្រូវ​បាន​គិត​ថា នឹង​កើន​ដល់​២,៥​ទ្រី​លាន​ដុល្លារ​ឯណោះ​ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ឬ​ស្មើ​ច្រើន​ជាង​១០%​នៃ​ការ​នាំ​ចូល​សេវាកម្ម​សរុប​ជុំវិញ​ពិភពលោក​ទៅ​ទៀត ។

ការ​សម្រេចចិត្ត​ខាងលើ គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​រយៈពេល​វែង​របស់​ប្រទេស​ចិន​ដូចដែល​បាន​ប្រកាស​នៅ​ពិធី​សម្ពោធ​ការ​តាំងពិព័រណ៍​ផលិតផល​នាំ​ចូល​អន្តរជាតិ​ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ​សៀង​ហៃ និង​អាច​បង្កើន​ការ​នាំ​ចូល​សេវាកម្ម​សរុប​របស់​ប្រទេស​ចិន​ឲ្យ​លើស​១០​ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ ។

ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​សេវាកម្ម លោក Xian Guoyi បាន​និយាយ​ថា ការ​នាំ​ចូល​សេវាកម្ម​របស់​ប្រទេស​ចិន​បាន​ជួយ​ដល់​ជីវិត​របស់​ប្រជាជន​ចិន សម្រប​សម្រួលការ​កែប្រែ​និង​ស្ថាបនា​វិស័យ​ឧស្សាហ​កម្ម​ក្នុងស្រុក និង​បាន​ផ្តល់​ឱកាស​ថ្មី​ៗ​សម្រាប់​ការ​លូតលាស់​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម​គឺជា​ការ​លក់​ផលិតផល​អរូបី​ដូច​ជា​ធនា​រ៉ាប់រង ការ​ដឹក​ជញ្ជូន ទេសចរណ៍ ទូរគមនាគមន៍ និង​ការ​ផ្សាយពាណិជ្ជកម្ម​ជាដើម ។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​គឺជា​ប្រទេស​ចូលរួម​ធំ​ជាងគេ​ដល់​កំណើន​ការ​នាំ​ចូល​សេវាកម្ម ។ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ការ​នាំ​ចូល​សេវាកម្ម​របស់​ប្រទេស​ចិន​បាន​ចូល​រូ​ម ២៥,៨%​ដល់​កំណើន​ការ​នាំ​ចូល​សេវាកម្ម​ជុំវិញ​ពិភពលោក ។

ក្នុងអំឡុងពេល​៣​ត្រីមាស​មកនេះ ប្រទេស​ចិន​នាំ​ចូល​សេវាកម្ម​បាន​៣៧៧,៤​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​៨,៩%​។ ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុងស្រុក វិធានការ​បើក​ទូលាយ​ទីផ្សារ និង​គោលនយោបាយ​គាំទ្រ​វិស័យ​នេះ បាន​ជួយ​ជំរុញ​ដល់​កំណើន​នៃ​ការ​នាំ​ចូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ