ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានដៃ​ហើយ​ចាំ​អង្កាល់ ឱ្យ​កាយ​ត្រឹម​ប៉ុណ្ណេះឆ្លៀត​ទៅ​កាយ​លក់​ថែម​កុំឱ្យ​ខាត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ត្រ​ងោល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ពេល​នេះ​កំពុង​ត្រូវ​បាន​គេ​កាយ​យក​ដី​ថ្ម​ធ្វើ​អាជីវកម្ម​លក់​ព្រោងព្រៀត​ក្រោម​រូបភាព​ត្រីងៀត​ឆ្លៀត​ពង ឬ​កន្ទេល​ធំ​បន្លំ​ដេក​ដោយ​សំអាង​លើ​ពលរដ្ឋ និង​អាជ្ញាធរ​ឯកភាព​សុំ​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ភ្នំ ។…

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ត្រ​ងោល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ពេល​នេះ​កំពុង​ត្រូវ​បាន​គេ​កាយ​យក​ដី​ថ្ម​ធ្វើ​អាជីវកម្ម​លក់​ព្រោងព្រៀត​ក្រោម​រូបភាព​ត្រីងៀត​ឆ្លៀត​ពង ឬ​កន្ទេល​ធំ​បន្លំ​ដេក​ដោយ​សំអាង​លើ​ពលរដ្ឋ និង​អាជ្ញាធរ​ឯកភាព​សុំ​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ភ្នំ ។

រថយន្ត​ដឹក​ដី​ថ្មភ្នំ​ខាងលើ​កំពុង​ចរាចរ​ដឹក​លក់​ចាក់​ទីតាំង​ផ្សេង​ៗ​ក្នុង​នោះ​មាន​ទាំង​ទីតាំង​ពុះ​ដី​ល្វែង​លក់ ទំហំ​ជិត​2​ហិ​កតា​ផង​ដែរ ខណៈ​ផ្លូវ​ដែល​ត្រូវ​ពលរដ្ឋ និង​អាជ្ញាធរ​ស្នើ​ឲ្យ​ជួយ​នោះ​បាន​ធ្វើ​រួចរាល់​ហើយ ។

ជួប​សម្ភាស​ផ្ទាល់​ជាមួយ​ម្ចាស់​គ្រឿងចក្រ​នៅ​កន្លែង​កើតហេតុ​ឈ្មោះ ជា ង៉ែត ភេទ​ប្រុស អាយុ​36​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង​2 ឃុំ​-​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និយាយ​ថា ការ​កាយ​ថ្មភ្នំ​នេះ​ផ្អែក​តាម​ការ​ផ្តិត​មេដៃ​របស់​ប្រជាពលរដ្ឋ​2​ភូមិ ក្នុង​ឃុំ​បឹង​បេង និង​មានការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្នើ​ឲ្យ​លោក​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ចន្លោះ​ភ្នំ​ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​មក និង​ដឹក​កសិផល​តាម​ចំការ ។

ធាតុ​ពិត​ផ្លូវ​ដែល​អ្នកស្រុក​ស្នើ​ជួយ​ធ្វើ​នោះ​គេ​ឃើញ​រួចរាល់​ទៅ​ហើយ ហើយ​អ្នកស្រុក​ធ្វើ​ដំណើរ និង​ដេញគោ​ឃ្វាល​ឆ្លងកាត់​ព្រោងព្រៀត​តែ​ក្រុម​គ្រឿងចក្រ​នៅ​តែ​បន្ត​កាយ​យក​ដី​ថ្មភ្នំ​កន្លែង​ផ្សេង​ទៀត​ក្រោម​លេស​ថា អាជ្ញាធរ​ឲ្យ​ធ្វើ​ផ្លូវភ្លោះ ។ ក្រៅពី​ទីតាំង​កំពុង​ធ្វើ​សកម្មភាព​មាន​ទីតាំង​មួយ​ខាងកើត​ឈាង​ខាងត្បូង​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ក៏​មាន​ស្នាម​កាយ​យក​ដី​ថ្មភ្នំ​អស់​ជា​ច្រើន​ដែរ ។

អ្នក​ភូមិ​ឆ្លងកាត់​កន្លែង​កើតហេតុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​ពិត​ក្រុម​គ្រឿងចក្រ​ធ្វើ​លើស​គោល​ការ​ណ៌​ហើយ ។ អ្នកស្រុក​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​គ្រឿងចក្រ​ខាងលើ​ជួយ​ធ្វើ​ផ្លូវ​ចូក​កាយ​ដី​ថ្ម​ចំណុច​ផ្លូវ​ចាស់​មែន​ព្រោះ​ខ្ពស់​ពេក តែ​មិន​គួរ​យក​អាច​ម៌​ដី​ចំណុច​ផ្លូវ​ចាស់​រួចរាល់​ហើយ​នោះ បែរជា​មិន​បញ្ឈប់​សកម្មភាព​ឈាន​ទៅ​បន្ត​កាយ​ទីតាំង​ផ្សេង​ៗ ដូច​ជា​ប៉ែក​ខាងកើត​ឈាង​ខាងត្បូង​ផ្លូវ និង​ទីតាំង​កំពុង​ធ្វើ​សកម្មភាព​ថែម​ទៀត ។

ជុំវិញ​ករណី​ខាងលើ​លោក ចាន់ រិ​ន មេឃុំ​បឹង​បេង​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយសារ​ផ្លូវ​ចាស់​ឆ្លងកាត់​ភ្នំ​ត្រងោល​នោះ​ខ្ពស់ ហើយ​កន្លង​មក (​ឆ្នាំ​2017) មាន​ករណី​គ្រោះថ្នាក់​ក្រឡាប់​គោ​យន្ត​បង្ក​ជា​របួស​អ្នកស្រុក​ទើប​អាជ្ញាធរ​បាន​ឯកភាព​គ្នា​ជាមួយ​ពលរដ្ឋ​រក​គ្រឿងចក្រ​កាយ​ទីតាំង​ផ្លូវ​ចាស់​នោះ​ដើម្បី​ឲ្យ​ទាប​ងាយស្រួល​ដល់​អ្នកស្រុក​ឆ្លងកាត់​ពិសេស​ការ​ដឹក​កសិផល​ពី​តាម​ចំការ ។

លោក​មេឃុំ​អះអាង​ថា ពលរដ្ឋ​2​ភូមិ គឺ​ភូមិ​ចំបក់ និង​ភូមិ​ជ្រៃ​បាន​ផ្តិត​មេដៃ​ឯកភាព​ឲ្យ​ក្រុម​គ្រឿងចក្រ​ខាងលើ​ជួយ​ធ្វើ​ផ្លូវ​មែន ប៉ុន្តែ​លោក​ថា ការ​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​នោះ​ពលរដ្ឋ និង​អាជ្ញាធរ​ឲ្យ​យក​តែ​អាច​ម៌​ដី​ថ្ម​លើ​ទីតាំង​ផ្លូវ​ចាស់​ព្រោះ​គ្មាន​ប្រាក់​ជួល ។ គាត់​បន្ត​ថា អាជ្ញាធរ​មិន​បាន​ឯកភាព​ឲ្យ​កាយ​ដី​ថ្ម​លើ​ទីតាំង​ផ្សេង​ៗ​ឡើយ ហើយ​ក៏​មិន​បាន​ឲ្យ​ធ្វើ​ផ្លូវភ្លោះ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ